• 2022-02-23 13:08:30
  • បាល់ទាត់

Arsenal ផ្ដល់​កុងត្រា​ថ្មី​ដល់​ Arteta ធ្វើ​ជា​អ្នកចាត់​ការ​បន្ត​

  • 2022-02-23 13:08:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal បាន​ផ្ដល់​កុងត្រា​ថ្មី​រយៈពេល​ ៣ឆ្នាំ​ដល់​ លោក​ Mikel Arteta ដើម្បី​បន្ត​ដឹកនាំ​ក្លឹប​កាំភ្លើង​ធំ​នេះ​បន្ត​ទៀត​ ខណៈ​កុងត្រា​របស់​លោក​នៅ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ថ្ងៃ​នេះ​។

នៅ​ក្នុង​​ពេលនេះ​ Arteta ទទួល​បាន​ការ​ទុកចិត្ត​ខ្លាំង​ពី​ថ្នាក់​ដឹកនាំ​ Arsenal ក៏​ដូច​ជា​ម្ចាស់​ក្លឹប​នេះ​ផ្ទាល់​គឺ​ លោក​ Stan Kroenke ដែល​ចង់​ឲ្យ​នៅ​ដឹកនាំ​បន្ត​។

ក្នុង​កុងត្រា​ថ្មី​នេះ​ អ្នកចាត់ការ​នៅ​ Premier League ដែល​មាន​វ័យ​ក្មេង​ជាង​គេ​រូប​នេះ​នឹង​បាន​ឡើង​ប្រាក់​ពលកម្ម​ ដោយ​ទទួល​បាន​ប្រាក់​ប្រចាំឆ្នាំ​រហូត​ទៅ​ដល់​ជាង​ ១១.៣លានដុល្លារ​​ ខណៈ​ពេល​បច្ចុប្បន្ន​នេះ​ លោក​បាន​ជិត​ ៧លាន​ដុល្លារ​ប៉ុណ្ណោះ​។

ប្រាក់​ប្រចាំ​ឆ្នាំ​របស់​ Arteta ក្នុង​កុងត្រា​ថ្មី​នេះ​ ជា​ប្រាក់​ប្រចាំឆ្នាំ​ស្មើ​នឹង​ លោក​ Arsene Wenger ដែល​កាល​នៅ​ដឹកនាំ​ Arsenal កាល​ពី​ឆ្នាំ​២០១៨។

Arsenal នៅ​ខណៈ​នេះ​ កំពុង​ឈរ​នៅ​លើ​លេង​រៀង​ទី​៦ នៃ​តារាង​ប្រកួត​ PL ដែល​មាន​ ៤២ពិន្ទុ​ ខណៈ​ Man City ក្រុម​ឈាន​មុខ​មាន​ ៦៣ពិន្ទុ៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី