- 2022-02-23 06:54:44
- បាល់ទាត់
U23 វៀតណាម ត្រៀមយកកីឡាករ៤នាក់ទៀតពីស្រុកមកជួយ ក្រោយឆ្លង៧នាក់ម្សិលមិញ
- 2022-02-23 06:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
U23 វៀតណាម ត្រៀមយកកីឡាករ៤នាក់ទៀតពីស្រុកមកជួយ ក្រោយឆ្លង៧នាក់ម្សិលមិញ
ចន្លោះមិនឃើញ
ក្រុម U23 វៀតណាម រកឃើញកីឡាកររហូតដល់៧នាក់បន្ថែមទៀតហើយដែលមានផ្ទុកមេរោគកូវីដ១៩ ក្រោយពីប្រកួតជាមួយក្រុមថៃកាលពីម្សិលមិញនេះ។
ដោយគិតត្រឹមពេលនេះ ពួកគេនៅសល់គ្នាត្រឹម១១នាក់ទេ ដើម្បីត្រៀមប្រកួតជាមួយក្រុមទីម័រនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ AFF U23 Championship ដែលធ្វើឡើងនៅថ្ងៃស្អែកនេះហើយ។ ដោយសល់គ្នាត្រឹម១១នាក់ មិនមានអ្នកសម្រាប់ទុកប្ដូរនេះហើយ ទើបបានជាសហព័ន្ធបាល់ទាត់វៀតណាមកំពុងស្វះស្វែងរកកីឡាករ U23 ចំនួន៤នាក់ទៀត ដើម្បីបញ្ជូនមកជួយក្រុមនៅប្រទេសកម្ពុជា។ ធ្វើយ៉ាងណាមកឱ្យទាន់សម្រាប់ការប្រកួតជាមួយក្រុម U23 ទីម័រនៅថ្ងៃស្អែកនេះ។
ប្រសិនបើមិនមានកីឡាករអាចបញ្ជូនមកបាន ឬបញ្ជូនមកមិនទាន់ពេលសម្រាប់ចុះឈ្មោះលេងទេ នោះក្រុម U23 វៀតណាម ទំនងជាត្រូវដកខ្លួនចេញត្រឹមវគ្គ Semi Final នេះហើយ។ ដោយទុកឱ្យទីម័រ ឡើងទៅវគ្គផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។ រំលឹកថា វៀតណាម មកលេងពានរង្វាន់នេះ មានបញ្ហាកីឡាករឆ្លងកូវីដច្រើនណាស់។ គ្រប់ការប្រកួតរបស់ពួកគេ មិនដែលមានសមាសភាពកីឡាករពេញម្ដងណានោះទេ៕