• 2022-02-22 13:01:46
  • បាល់ទាត់

Spurs ចង់​បន្ត​កុងត្រា​រថ្មី​យៈពេល​វែង​ជា​មួយ​ Kane

  • 2022-02-22 13:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Tottenham Hotspure ចង់​បន្ត​កុងត្រា​ថ្មី​រយៈពេល​វែង​ជា​មួយ​នឹង​ ខ្សែ​ប្រយុទ្ធ​ Harry Kane ខណៈ​កីឡាករ​នេះ​ នៅ​មាន​កុងត្រា​២ឆ្នាំ​ទៀត​នឹង​ក្លឹប​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៤​ក៏​ដោយ​។

សម្រាប់​លោក​ Antonio Conte អ្នកចាត់​ការ​ក្លឹប​ Spurs ផ្ទាល់​ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ Kane មែន​ទែន​ដោយ​ក៏​ចង់​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ ធ្វើ​ជា​កំពូល​កីឡាករ​ប្រចាំ​ក្រុម​របស់​លោក​។

ចំពោះ​ Kane ត្រូវ​បាន​គេ​ដឹង​ថា​ ចាប់​តាំង​ពី​ លោក​ Conte មក​ដឹកនាំ​ Spurs មក​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​មែន​ចិត្ត​ចង់​ចាកចេញ​ពី​ក្លឹប​អង់គ្លេស​នេះ​ទៀត​ឡើយ​ ដោយ​គេ​ពេញ​ចិត្ត​ និង​ជឿជាក់​លើក​ការ​ដឹកនាំ​របស់​លោក​ Conte យ៉ាង​ពេញ​ទំហឹង​។

យ៉ាង​ណា​ Kane គេ​មិន​ទាន់​ធ្វើ​ការ​សម្រេច​បន្ត​ឬ​ក៏​យ៉ាង​ណា​នៅ​ពេល​នេះ​ទេ​ ដោយ​សារ​ទើប​តែ​ខែ​នេះ​វា​ហាក់​បី​ដូច​ជា​លឿន​ពេក​ ណា​មួយ​រយៈ​កុងត្រា​ក៏​សល់​ឆ្ងាយ​ផង​ដែរ​។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ Kane ចូល​លេង​ឲ្យ​​ Spurs បាន​៣៤ប្រកួត​ហើយ​ ដោយ​រក​បាន​ ១៧​គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់