- 2022-02-22 04:59:36
- បាល់ទាត់
គ្រូ U23 ឡាវ ជឿថា U23 វៀតណាម នឹងឈរកំពូលតារាងពូល C
- 2022-02-22 04:59:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ U23 ឡាវ ជឿថា U23 វៀតណាម នឹងឈរកំពូលតារាងពូល C
ចន្លោះមិនឃើញ
លោក Michael Weis គ្រូបង្វឹកក្រុមជម្រើសជាតិ U23 ឡាវ បានបញ្ជាក់ថាក្រុមវៀតណាម នឹងក្លាយជាក្រុមកំពូលតារាងពូល C មិនមែនជាក្រុមថៃនោះទេ។
U23 វៀតណាម ធ្វើបានល្អណាស់ក្នុងការប្រកួតក្នុងពូល B ជាមួយក្រុមម៉ាឡេស៊ី។ ពួកគេលេង២ជើងដើម្បីយកក្រុមលេខ១ ហើយក្នុងនោះជើងទី១ ឡាវឈ្នះម៉ាឡេស៊ី ២-១ ខណៈដែលជើងទី២ ពួកគេធ្វើបានទៀតឈ្នះក្នុងលទ្ធផល ២-០។ សរុបទាំងពីរជើងទៅ ឡាវ ឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល ៤-១ ឯណោះក្នុងពានរង្វាន់ AFF U23 Championship នេះ។
សម្រាប់ការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខាងមុខ ក្រុមឡាវ និងត្រូវប៉ះក្រុមលេខ២ល្អបំផុតដែលត្រូវឡើងមកដែរ ហើយក្រុមលេខ២នោះ ក៏នឹងដឹងនៅពេលចប់ការប្រកួតរវាងក្រុមវៀតណាម និងថៃ នៅល្ងាចនេះដែរ។ សម្រាប់លោក Michael Weis ដែលជាគ្រូបង្វឹកក្រុម U23 ឡាវ បានបញ្ជាក់ថាលោកមើលឃើញការប្រកួតល្ងាចនេះថាវៀតណាម នឹងក្លាយជាក្រុមឈរកំពូលតារាងពូល C មិនមែនជាក្រុមថៃនោះទេ។ តែរឿង ថៃ ឬកម្ពុជា ជាក្រុមលេខ២ល្អបំផុតនោះ លោកមិនប្រាកដឡើយ ចាំមើលលទ្ធផលនៃការប្រកួតល្ងាចនេះសិន៕