• 2022-02-22 02:13:50
  • បាល់ទាត់

U23 ​វៀតណាម ​សល់​គ្នា​១៣​នាក់ ​បន្ដ​ហ្វឹកហាត់​ត្រៀម​ប៉ះ U23 ​ថៃ​

  • 2022-02-22 02:13:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​វៀតណាម ​នៅ​សល់​គ្នា​ត្រឹម​តែ​១៣​នាក់​ប៉ុណ្ណោះ​ដើម្បី​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ ​ក្រោយ​ពី​ពួកគេ​មាន​បញ្ហា​កីឡាករ​កើត​កូវីដ​១៩​ច្រើន​នាក់​មក។

​វៀតណាម ​បើក​ឆាក​បាន​ល្អ​ណាស់​ដោយ​យក​ឈ្នះ​លើ​ក្រុម U23 ​សិង្ហបុរី​ដល់​ទៅ ៧-០ ​ឯ​ណោះ។ តែ​ក្រោយ​មក​សមាជិក​ក្នុង​ក្រុម​នេះ​បាន​ឆ្លង​កូវីដ​១៩​ជា​បន្ដ​បន្ទាប់ រហូត​ដល់​ពេល​នេះ​មាន​អ្នក​ឆ្លង​ដល់​ទៅ​១២​នាក់​ទៅ​ហើយ។ ​ពួកគេ​នៅ​សល់​សមាជិក​ត្រឹម​១៣​នាក់​ទេ ​ដើម្បី​លេង​ប្រកួត​ទល់​ក្រុម U19 ​ថៃ​នៅ​ម៉ោង​៧​ល្ងាច​នេះ ​ដើម្បី​សម្រេច​ថា​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឬ​អត់។

​តែ​យ៉ាង​ណាមិញ ​ប្រសិន​បើ​ក្រុម​មួយ​នេះ​មិន​បោះ​បង់​ការ​ប្រកួត​ចោល​ទេ ​ពួកគេ​បន្ដ​លេង​ហើយ​ចាញ់​គ្រាប់​តិច​ជាង​៨​គ្រាប់​ឬ​អាច​ស្មើ​និង​ឈ្នះ​ថៃ​បាន​វិញ​នោះ ​ពួកគេ​នឹង​ទទួល​បាន​សមាជិក​ថ្មី​មក​បន្ថែម​ទៀត។ ​ដោយ​តាម​គម្រោង​កីឡាករ​ថ្មី​៦​នាក់​នឹង​មក​ចូល​រួម​ជាមួយ​ក្រុម U23 ​វៀតណាម ​ដើម្បី​ជំនួស​កីឡាករ​ដែល​កើត​កូវីដ៕

ប្រភព៖ Zing អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទថ្មី