• 2022-02-21 03:15:20
  • បាល់ទាត់

U23 កម្ពុជា​អាច​ឡើង​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បាន​ប្រសិន​បើ​…

  • 2022-02-21 03:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២៣ ឆ្នាំ​​​​បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​ទីម័រខាង​កើត​១-០ ​កាល​ពី​យប់​មិញ​នេះ​​ សម្រាប់​ការ​ប្រកួត​​ពាន​រង្វាន់​​ AFF U23 Championship 2022 ​​ដែល​ជា​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល A ។

​ការ​បរាជ័យ​យប់​មិញ​នេះ​ធ្វើ​ឲ្យ​ក្រុម​យុវជន​កម្ពុជា​​មាន​ភាគ​រយ​កាន់​តែ​តិច​ក្នុង​ការ​ឆក់​យក​ឱកាស​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ​យ៉ាង​ណា​​ការ​បាន​ឡើង​នេះ​ត្រូវ​​​រង់​ចាំ​អ៊ុត​មើល​ការ​ប្រកួត​​ចុង​ក្រោយ​រវាង​ក្រុម​​យុវជន​វៀតណាម និង​យុវជន​ថៃ ​សិន​​ ដែល​​​​យុវជន​កម្ពុជា​​អាច​ឡើង​បាន​លុះ​ត្រា​តែ​៖

១​-​យុវជន​វៀតណាម​ត្រូវ​ឈ្នះ​យុវជន​ថៃ ​ចាប់​ពី​​៣​គ្រាប់​ឡើង

២-​យុវជន​ ថៃ ត្រូវ​ឈ្នះ​យុវជន​វៀតណាម ចាប់​ពី​៨ គ្រាប់​ឡើង

​​​​ការ​ប្រកួត​វាង​ក្រុម​​យុវជន​ថៃ និង​យុវជន​វៀតណាម ​​នឹង​ធ្វើ​ឡើង​វេលា​ម៉ោង ៧ យប់​ថ្ងៃ​ទី​២២ ​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ​នេះ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់