• 2022-02-21 02:09:00
  • បាល់ទាត់

វៀតណាម​កោះហៅ​កីឡាករ​​ថ្មី​៦​នាក់​មក​បន្ថែម ​មុន​ប៉ះ​​ក្រុម​ថៃ

  • 2022-02-21 02:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​សារ​តែ​ជំងឺ​កូវីដ​កំពុង​វាយ​លុក​ក្នុង​ក្រុម​ជម្រើសជាតិ​វៀតណាម​អាយុ​ក្រោម​២៣​ឆ្នាំ​ ពួក​គេ​បាន​សម្រេច​ចិត្ត​កោះហៅ​កីឡា​ថ្មី​៦​នាក់​មក​បន្ថែម​ដើម្បី​ជួយ​ក្រុម។

យោង​តាម​សហព័ន្ធ​បាល់ទាត់​របស់​វៀតណាម​កីឡាករ Phan Tuan Tai , Dinh Quy, Vu Dinh Hai , Huynh Tien Dat , Nguyen Thanh NhanនិងTran Bao Toan នឹង​ធ្វើ​ដំណើរ​មក​កាន់​កម្ពុជា​ដើម្បី​ចូលរួម​ជាមួយ U23វៀតណាម។

គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​ កុម្ភៈ U23 វៀតណាម​មាន​កីឡាករ​៧​នាក់​ឆ្លង​កូវីដ​-១៩ ខណៈ​កីឡាករ​៣​នាក់​កំពុង​សង្ស័យ​ថា​បាន​ឆ្លង​ដូច​គ្នា។ លទ្ធផល​តេស្ដ​របស់​កីឡាករ​ទាំង​៣​​នឹង​បាន​នៅ​ព្រឹក​ថ្ងៃ​២១​ ខែ កុម្ភៈ​នេះ។

កីឡាករ​ថ្មី​ទាំង​៦​ដែល​វៀតណាម​បាន​កោះហៅ​មក​នឹង​មក​ដល់​​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី ២២ ខែ កុម្ភៈ​ខាង​មុខ។ វៀតណាម​នឹង​ត្រូវ​ប្រកួត​ទល់​នឹង​ថៃ​នៅ​ថ្ងៃ​ទី ២២ ខែ កុម្ភៈ​​សម្រាប់​​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល C៕

ប្រភព៖ Zing ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី