• 2022-02-18 08:00:35
  • បាល់ទាត់

​ក្ដៅ​ៗ​៖ រក​ឃើញ​កីឡាករ​ U23 វៀតណាម​​​៤​រូប​​ឆ្លង​កូវីដ​-១៩​​

  • 2022-02-18 08:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើ​ស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​វៀតណាម នឹង​ត្រូវ​លេង​ទល់​ក្រុម​ជម្រើស​ជាតិ​​សិង្ហបុរី​ក្រោម​អាយុ​២៣​ ឆ្នាំ​នា​ថ្ងៃ​ស្អែក​វេលា​ម៉ោង៧​យប់។ ប៉ុន្តែ​មុន​នេះ​សហព័ន្ធ​កីឡា​បាល់​ទាត់​​វៀតណាម​បាន​ចេញ​ផ្សាយ​ថា ​មាន​កីឡាករ​ U23 របស់​ខ្លួន​ចំនួន​៤ រូប​បាន​ឆ្លង​កូវីដ​-១៩​។

​ក្រៅ​ពី​កីឡាករ​៤​រូប​បាន​ឆ្លង​កូវីដ-១៩​ ​នៅ​មាន​​ជំនួយ​ការ​​គ្រូ​បង្វឹក​ម្នាក់​ទៀត​ដែល​បាន​ឆ្លង​​ដូច​គ្នា​។ ​​​​​​យុវជន​វៀតណាម​​ក្រោម​អាយុ​២៣ ឆ្នាំ​​ មិន​ទាន់​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​ដំបូង​របស់​ខ្លួន​ឡើយ ដោយ​ពួក​គេ​ត្រូវ​លេង​នៅ​ថ្ងៃ​ស្អែក​នេះ​ ខណៈ​ពូល​របស់​គេ​គឺ យុវជន​ថៃ បាន​យក​ឈ្នះ​យុវជន​ សិង្ហបុរី ៣-១ កាល​ពី​​ពេល​ថ្មី​ៗ​នេះ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី