• 2022-02-17 12:02:48
  • បាល់ទាត់

Aguero ជេរ​ទៅ​​កាសែត​ ​រិះគន់​​ Messi លេង​អន់​ ស៊ុត​ប៉េណាំងទី​មិន​កើត​ ក្នុង​ប្រកួត​ទល់​នឹង​ Real

  • 2022-02-17 12:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​ជេរ​ទៅ​កាន់​កាសែត​បារាំង​មួយ​ចំនួន​ ដែល​បាន​រិះ​លើ​ ខ្សែ​ប្រយុទ្ធ​ Lionel Messi ដែល​ថា​គេ​លេង​អន់​និង​ ស៊ុត​ប៉េណាំងទី​មិន​ចូល​ជា​ដើម​ ក្នុង​ប្រកួត​រវាង​ក្លឹប​ Paris Saint Germain តទល់នឹង​ក្លឹប​ Real Madrid ក្របខ័ណ្ឌ​ UEFA Champions League កាល​ពី​ម្សិលមិញ​។

Aguero បាន​និយាយ​ក្នុង​ថ្ងៃ​នេះ​ថា​៖" Leo គេ​លេង​បាន​ល្អ​ហួស​ព្រំដែន​របស់​គេ​ទៀត​ណោះ​។ ខ្ញុំ​មិន​មែន​និយាយ​បែប​នេះ​ដោយ​សារ​គេ​ជា​សម្លាញ់​របស់​ខ្ញុំ​នោះ​ទេ​ តែ​នេះ​ដោយ​សារ​តែ​គេ​លេង​បាន​ខ្លាំង​មែន​ គេ​ធ្វើ​បាន​ល្អ​ និង​សកម្ម​មែន​ទែន​ "។

កីឡាករ​បន្ត​ថា​៖" នៅ​បារាំង​ កាសែត​ និង​ទស្សនាវដ្ដី​មួយ​ចំនួនចេញ​មក​ដូច​ចង់​សម្លាប់​អាជីព​គេ​អញ្ចឹង​។ ពួក​ហ្នឹង​គឺ​ពួក​អាអាច*។ តាម​ពិត​ខ្ញុំ​ត្រូវ​មាន​កិច្ច​សម្ភាសន៍​ជា​មួយ​កាសែត​បារាំង​មួយ​ ក៏​ប៉ុន្តែ​ខ្ញុំ​បដិសេធ​វិញ​ ដោយ​សារ​តែ​ខ្ញុំ​គាំទ្រ​ Messi អញ្ចឹង​នៅ​ខណៈ​នេះ​ខ្ញុំ​ខឹង​នឹង​ពួក​ហ្នឹង​ ចាំ​ពេល​ក្រោយ​បាន​ខ្ញុំ​ព្រម​សម្ភាសន៍​ជា​មួយ​ "។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ Mbappe ជា​អ្នក​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ ដែល​ជួយ​ឲ្យ​ PSG ឈ្នះ​ Real ក្នុង​ការ​ប្រកួត​ UCL វគ្គ​១៦ក្រុម​ ជើង​ទី​១​មួយ​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់