- 2022-02-16 03:29:14
- បាល់ទាត់
តាំង ប៊ុនឆៃ បង្ហាញអារម្មណ៍រំភើបនិងព្រឺសម្បុរ
- 2022-02-16 03:29:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាំង ប៊ុនឆៃ បង្ហាញអារម្មណ៍រំភើបនិងព្រឺសម្បុរ
ចន្លោះមិនឃើញ
ខ្សែការពារជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ តាំង ប៊ុនឆៃ កាលពីថ្ងៃទី១៤ កម្ភៈ ឆ្នាំ២០២២ បានស៊ុតបញ្ចូលទី១គ្រាប់ (គ្រាប់ទី៤) លើក្រុមជម្រើសជាតិអាយុក្រោយ២៣ឆ្នាំប្រ៊ុយណេ។
ការរកបានគ្រាប់បាល់ដំបូងបំផុតឱ្យក្រុមគោព្រៃកម្ពុជា ក្នុងនាមជាខ្សែការពារនេះដែរ ប៊ុនឆៃ បានបង្ហាញអារម្មណ៍រំភើប ភ័យផងអរផង និងព្រឺសម្បុរ។ រំភើបព្រោះគេស៊ុតបញ្ចូលទីបាន១គ្រាប់ រីឯការភ័យផងអរផងនិងព្រឺសម្បុរ ដោយសារគេឃើញវត្តមានដ៏ច្រើននៃអ្នកគាំទ្រកម្ពុជានៅកីឡដ្ឋានមរតកតេជោ ខណៈរូបភាពនេះអាកខានកើតមានអស់រយៈពេលជិត២ឆ្នាំហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ខ្សែការពារវ័យក្មេងមកពីក្លឹបបឹងកេត បានឱ្យដឹងបែបនេះថា ៖«មានអារម្មណ៍រំភើប ហើយរំភើបផងអរផងដែលបានលេងឱ្យជម្រើសជាតិ និងទាត់ចូលគ្រាប់ដំបូង រំភើបហើយព្រឺសម្បុរ»។
គួរបញ្ជាក់ថា ការជាប់ជម្រើសជាតិគឺជាក្ដីបំណងធំបំផុតរបស់អតីតខ្សែការពារ សាលាបាល់ទាត់ជាតិបាទី ហើយគេបានស៊ុតចូលមួយគ្រាប់ និងជាគ្រាប់បាល់ដំបូងបំផុតរបស់គេក្នុងនាមជាខ្សែការពារ៕