- 2022-02-16 02:10:33
- បាល់ទាត់
សៀន សុភក្ត្រា ជារបួស១០០%ហើយ ត្រៀមជួយក្លឹបឱ្យទទួលបានលទ្ធផលល្អ
- 2022-02-16 02:10:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀន សុភក្ត្រា ជារបួស១០០%ហើយ ត្រៀមជួយក្លឹបឱ្យទទួលបានលទ្ធផលល្អ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ សៀន សុភក្ត្រា បានជាពីរបួសជង្គង់ខាងស្ដាំ១០០% ហើយរូបគេក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីជួយក្រុមអគ្គិសនីឱ្យទទួលបានលទ្ធផលល្អនៅលីគ២។
សៀន សុភក្ត្រា បានបញ្ជាក់ថា ៖«នឹងហើយបង សះស្បើយ១០០%ហើយ និយាយទៅអាបញ្ហារបួសខ្ញុំវាជាយូរដែរហើយបង»។
ក្រោយជាបីរបួស និងក្នុងនាមជាកីឡាករ សុភក្ត្រា បានដាក់គោលដៅធ្វើយ៉ាងណាប្រកួតប្រជែងពានរង្វាន់លីគ២ឱ្យបាន ចំណែកថ្នាក់ដឹកនាំក្លឹបអគ្គិសនីកម្ពុជា នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យល្អប្រសើរជាងមុន ដើម្បីឱ្យស្របទៅតាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងឱ្យក្លឹបបានលេងនៅលីគកំពូលវិញ។ នេះបើតាមសម្ដីរបស់ សៀន សុភក្ត្រា។
ចំពោះការធ្លាក់មកលេងនៅលីគទី២នេះ ខ្សែប្រយុទ្ធដដែលយល់ឃើញថា មិនសូវមានការប្រកួតប្រជែងខ្លាំងដូចលីគកំពូលទេ ព្រោះលីគកំពូលសំបូរក្លឹបអាជីព និងសំបូរធន់ធានកីឡាករល្អៗច្រើន ហើយសុភក្ត្រាចង់បានការប្រកួតប្រជែងដ៏ខ្លាំង។ ទោះជាបែបនេះក្ដី គេក៏មិនមើលស្រាលក្លឹបនៅលីគ២ដែរ ហើយថានឹងខំប្រឹងដើម្បីឱ្យក្លឹបទទួលបានលទ្ធផលល្អ។
អតីតកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ លេងពានរង្វាន់ AFC U-19 Championship បានរងរបួសជង្គង់ខាងស្ដាំក្នុងរដូវកាលឆ្នាំ២០២១ បានធ្វើឱ្យគេអាកខានបង្ហាញខ្លួននៅចុងរដូវកាល។ គួរបញ្ជាក់ថា លីគទី២នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ខណៈលីគកំពូលកម្ពុជា Cambodia Prime League ចាប់ផ្ដើមនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ខាងមុខ៕