/6205167ba4f90_1644500580_medium.jpg)
- 2022-02-10 13:46:29
- បាល់ទាត់
Mourinho ស្ដីឲ្យកីឡាករលោកគ្រប់គ្នា និងថាឲ្យទៅលេង Serie C ទៅក្រោយចាញ់ Inter ២-០
- 2022-02-10 13:46:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho ស្ដីឲ្យកីឡាករលោកគ្រប់គ្នា និងថាឲ្យទៅលេង Serie C ទៅក្រោយចាញ់ Inter ២-០
ចន្លោះមិនឃើញ
លោក Jose Mourinho គ្របង្គោលក្លឹប Roma បាននិយាយទៅកាន់សារព័ត៌មាន Corriere dello Sport ដោយបានស្ដីបន្ទោសកីឡាកររបស់លោកគ្រប់គ្នា ក្រោយលេងចាញ់ក្លឹប Inter Milan ២-០ ក្របខ័ណ្ឌ Coppa Italia កាលពីម្សិលមិញ។
បើប្រភពខាងលើនេះ លោក Mourinho បានស្ដីឲ្យកីឡាករលោកបែបគំរោះគំរើយខ្លាំង ដោយលោកឆ្ងល់នៅ១០នាទីដំបូងនៃការប្រកួត ហេតុអីកីឡាករលោក លេងមើលតែមុខគ្នា នៅពេលប៉ះជាមួយ Inter Milan បែបនេះ ហើយនៅពេលលេងជាមួយ AC Milan កន្លងទៅម៉េចក៏មានបញ្ហាអញ្ចឹងដែរ។ លោកថាកូនក្រុមលោក លេងខ្លាចៗ អត់ហ៊ានដណ្ដើមបាល់ លេងធ្វើមើលតែ Roma ជាក្រុមតូចទាបអញ្ចឹង។
លោកបានមើលងាយកូនក្រុមចំៗថា បើនៅតែអញ្ចឹងទៀតទៅលេងនៅ Serie C ទៅព្រោះនៅហ្នឹងគ្មានក្រុមណាជើងឯកអីទេ គ្មានទីលានល្អ មិនមែនជាកន្លែងឲ្យរីកចម្រើនទៅមុខអីទេ អញ្ចឹងនឹងក្លាយជាអ្នកអត់បានការបំផុត។
ងាកមកការប្រកួត Serie A វិញ Roma ឈរនៅចំណាត់ថ្នាក់ទី៧ ដោយមាន៣៩ពិន្ទុ ខណៈក្រុមឈានមុខគឺ Inter Milan មានរហូតទៅដល់ ៥៣ពិន្ទុ៕