• 2022-02-10 13:20:32
  • បាល់ទាត់

Rooney ធ្លាប់​ជា​មនុស្ស​ញៀន​ស្រា​ និង​មាន​ជំងឺ​ផ្លូវចិត្ត​

  • 2022-02-10 13:20:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney អតីត​កំពូល​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ប្រចាំ​ក្លឹប​ Manchester United និង​បច្ចុប្បន្ន​បាន​ក្លាយ​ជា​គ្រូ​ក្លឹប​ Derby County បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​សារព័ត៌មាន​ BBC ម្សិលមិញ​ថា​ គេ​ធ្លាប់​ជា​មនុស្ស​ញៀន​ស្រា​ និង​មាន​ជំងឺ​ផ្លូវ​ចិត្ត​។

បញ្ហា​ទាំង​នេះ​ធ្វើ​ឲ្យ​គេ​ធ្លាប់​បង្ក​កំហុស​ជា​ច្រើន​ដូច​ជា​ មាន​ស្រី​ច្រើន​ បើក​បរ​នៅ​ពេល​ស្រវឹង​ ដែល​អាច​នឹង​ឆក់​យក​ជីវិត​អ្នក​ដទៃ​ ក៏​ដូច​ជា​ខ្លួន​គេ​ផ្ទាល់​។

អតីត​កំពូល​កីឡាករ​រូប​​នេះ​ក៏​បាន​រៀប​រាប់​ទៅ​សារព័ត៌មាន​ខាង​លើ​ផង​ដែរ​ថា​ រឿង​រ៉ាវ​ទាំង​នេះ​ធ្វើ​ឲ្យ​គេ​ខ្លាច​ស្លាប់​មែន​ទែន​។ គេ​ដឹង​ថា​គេ​ត្រូវ​ការ​ជំនួយ​ដើម្បី​ជួយ​ខ្លួន​គេ​ ក៏​ដូច​ជា​ក្រុម​គ្រួសារ​គេ​ចេញ​ពី​បញ្ហា​ ប៉ុន្តែ​កាល​ពី​ ១០-១៥ឆ្នាំ​មុន​ គេ​មិន​ហ៊ាន​ទម្លាយ​ទៅ​កាន់​ខាង​ក្រៅ​ទេ​ ព្រោះ​គេ​ជា​កីឡាករ​ត្រូវ​តែ​ទុក​រឿង​នេះ​ជា​រឿង​សម្ងាត់​។

នៅ​ក្នុង​ការ​សម្ភាសន៍​នេះ​ Rooney ក៏​ទទួល​ស្គាល់ផង​ដែរ​ថា​ កាល​ពី​នៅ​ពេល​ក្មេង​ជំទង់​ គេ​មិន​មែន​ជា​ក្មេង​ល្អ​ទេ​ ដោយ​ចូល​ចិត្ត​បង្ក​បញ្ហា​ច្រើន​ដូច​ជា​ ចូល​ចិត្ត​វៃ​គ្នា​ជា​ដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កិច្ច​សម្ភាសន៍​ខាង​លើ​ការ​បង្ហើប​សាច់រឿង​មួយ​ចំនួន​ក្នុង​​ភាព​យន្ត​ពី​ជីវប្រវត្តិ​របស់​ Rooney ផ្ទាល់​ៗ​ និង​ពិតៗ​ ចាប់​តាំង​ពី​គេ​នៅ​ក្មេង​ រហូត​មក​ធ្វើ​ជា​អ្នកដឹកនាំ​របស់​ Derby ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ស្អែក​នេះ​៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី