• 2022-02-10 02:54:40
  • បាល់ទាត់

​ចក្ខុវិស័យ​ Cambodian Premier League គឺ​ឆ្នាំ​២០២៥ ​ក្លឹប​នៅ​កម្ពុជា​អាច​លេង AFC Champions League

  • 2022-02-10 02:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា ​នឹង​មាន​ការ​ប្រែប្រួល​មុខមាត់​ថ្មី​មិន​ខាន ​ក្រោយ​ពី​ក្រុមហ៊ុន​លីគ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​មាន​លោក Satoshi Saito ។

FOTO: Siem Reap United

​ក្នុង​ឱកាស​មក​ដឹក​នាំ​នេះ​ដែរ ​លោក Saito ​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​រូបមន្ដ​ប្រកួត​ជា​ច្រើន ​រួម​ទាំង​ស្លាក​សញ្ញា​និង​ឈ្មោះ​របស់​លីគ​កំពូល​កម្ពុជា​ផង​ដែរ។ ចាប់​ពី​រដូវ​កាល​នេះ​ទៅ ​លីគ​កំពូល​កម្ពុជា ​នឹង​មាន​ឈ្មោះ​ថា Cambodian Premier League ​ហើយ​ក្រុម​ដែល​ចូល​រួម​បាន ​លុះ​ត្រា​តែ​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ជា​ក្លឹប​អាជីព។ ​ការ​ប្រកួត​រដូវ​កាល​ដំបូង​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥​ខែ​មីនា​ខាង​មុខ​នេះ​ត​ទៅ ​ហើយ​ក្រុម​ដែល​ចូល​រួម​មាន​ត្រឹម​៨​ក្រុម​ប៉ុណ្ណោះ។

​សម្រាប់ Vision ​(ចក្ខុវិស័យ) ​នៃ​ការ​បង្កើត​លីគ​បែប​នេះ​ឡើង គឺ​មាន​ចំណុច​សំខាន់​ៗ​ដូចជា​ចង់​ក្លាយ​ជា​លីគ​អាជីព​ល្អ​បំផុត​នៅ​អាស៊ាន។ ​ក្លឹប​នៅ​កម្ពុជា ​នឹង​អាច​ចូល​លេង​ពាន AFC Champions League ​បាន​នៅ​ឆ្នាំ​២០២៥ ក៏​ដូចជា​ជម្រើស​ជាតិ​ឈ្នះ​មេដាយ​មាស ស៊ីហ្គេម​២០២៣​ជា​ដើម។ សម្រាប់​ជម្រើស​ជាតិ​ឈុត​ធំ​វិញ គឺ​នៅ​ឆ្នាំ​២០៣០ ​ត្រូវ​តែ​ក្លាយ​ជា​ក្រុម​ជោគជ័យ​នៅ​អាស៊ាន ​មាន​វត្តមាន​ក្នុង​ពាន FIFA World Cup Final ​ផង​ដែរ។

អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទថ្មី