• 2022-02-07 12:25:39
  • បាល់ទាត់

ឡូយ​​ហួស!​ Mane យក​​ពាន​ AFCON ដេក​ឱប​តែ​ម្ដង​ ក្រោយ​សេណេហ្គាល់​ឈ្នះ​ជា​លើក​ដំបូង​

  • 2022-02-07 12:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Sadio Mane បាន​បង្ហោះ​រូប​ភាព​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ ដោយ​បាន​ដេក​ឱប​ពាន​ជាតិ​អាហ្វ្រិក​ Africa Cup of Nations (AFCON) ក្រោយ​ជួយ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​របស់​គេ​ឲ្យ​ឈ្នះ​ពាន​មួយ​នេះ​នៅ​ថ្ងៃ​នេះ​ (ម៉ោង​កម្ពុជា)។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ ក្រុម​ជម្រើសជាតិ​សេណេហ្គាល់​ និង​ក្រុម​ជម្រើសជាតិ​អេហ្ស៊ីប​បាន​ប្រកួត​តទល់គ្នា​យ៉ាង​ស្វិតស្វាញ​ ដោយ​ប្រកួត​រហូត​ទាល់​តែ​ថែម​ដល់​នាទី​ទី​១២០ ក៏​លទ្ធផល​នៅ​សូន្យ​ស្មើ​។

យ៉ាង​ណា​ពេល​ស៊ុត​ប៉េណាំងទី​ដើម្បី​ស្វែង​រក​អ្នកចាញ់​ឈ្នះ​ លទ្ធផល​គឺ​សេណេហ្គាល់​ ជា​អ្នក​ឈ្នះ​លើ​អេហ្ស៊ីប​ ៤-២ ដោយ​ Mane ជា​អ្នក​ស៊ុត​ចូល​នៅ​គ្រាប់​ទី​៤ ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​ជា​ឈ្នះ​ពាន​មួយ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សេណេហ្គាល់​បាន​ឈ្នះ​ពាន​ AFCON នេះ​ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ចាប់​តាំង​ពី​ពាន​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៥​មក​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី