• 2022-02-07 03:12:47
  • បាល់ទាត់

មក​ដឹង​! នេះ​ជា​ប្រាក់​រង្វាន់​​​សេណេហ្គាល់​ទទួល​បាន​ក្រោយ​ឈ្នះ​ពាន​អាហ្រ្វិក

  • 2022-02-07 03:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់​​បាន​ក្លាយ​ជាមួយ​ម្ចាស់​ពាន Africa Cup of Nations 2021 ក្រោយ​យក​ឈ្នះ​អេហ្ស៊ីប​​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

លេង​រហូត​ដល់​ម៉ោង​បន្ថែម​លទ្ធផល​បាន​ត្រឹម​តែ ០-០ សេណេហ្គាល់​និង​អេហ្ស៊ីប​ត្រូវ​ទាត់​ប៉េណាល់ទី​ដើម្បី​រក​អ្នក​​ឈ្នះ។ ចុងក្រោយ​សេណេហ្គាល់​បាន​ឈ្នះ ៤-២ គ្រង​ជើង​ឯក Africa Cup of Nations ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។

បើ​ងាក​មក​មើល​ប្រាក់​រង្វាន់​សម្រាប់​ពាន​ខាង​លើ​នេះ​វិញ​​ឃើញ​ថា​ ក្រុម​ជើងឯក​ទទួល​បាន​ប្រាក់​​៥​លាន​ដុល្លារ​ ខណៈ​ក្រុម​រង​ជើងឯក​​បាន​២,៧៥​លាន​ដុល្លារ។ ក្រុម​នីមួយ​ៗ​ដែល​បាន​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ (កាមេរ៉ូន​និង​ប៊ូគីណាហ្វាសូ) ទទួល​បាន​ប្រាក់​២,២​​លាន​ដុល្លារ។ ក្រុម​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​​ទទួល​បាន​ប្រាក់​១,៨​លាន​ដុល្លារ៕ ​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី