- 2022-02-04 04:15:49
- បាល់ទះ
Updated៖ អ្នកណាខ្លះកំពុងហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា?
- 2022-02-04 04:15:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Updated៖ អ្នកណាខ្លះកំពុងហ្វឹកហាត់បាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា?
ចន្លោះមិនឃើញ
ក្រុមបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជាកាលពីពេលថ្មីៗ បានកើតមានរឿងរកាំរកូសរហូតបណ្ដាលឱ្យគ្រូបង្វឹកមួយរូប និងកីឡាករចំនួន៥ររូបលាឈប់និងត្រូវបានបញ្ឈប់។ ពាក់ព័ន្ធនឹងបញ្ហានេះសហព័ន្ធកីឡាបាល់ទះកម្ពុជាក៏បានបើកកិច្ចប្រជុំជាបន្តបន្ទាប់ ស្របពេលព្រឹត្តិការណ៍កីឡា SEA Games លើកទី៣១នៅប្រទេសវៀតណាមនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ ហើយកម្ពុជាក៏ត្រៀមនឹងធ្វើម្ចាស់ផ្ទះព្រឹិត្តិការណ៍នេះនៅឆ្នាំ២០២៣។
ងាកមកសាច់រឿងវិញកីឡាករដែលបានឈប់មានដូចជា ជុក សោភា, ធី ម៉េងហួង, សំ សាមីត, ថុន លាភហេង និង ពេជ សុផុន។ ចំណែកគ្រូបង្វឹកគឺលោកគ្រូ សោម ចំណាប់។ ទាក់ទងនឹងលោកគ្រូ សោម ចំណោម សហព័ន្ធកីឡាបាល់ទះកម្ពុជា បានចេញសេចក្ដីបកស្រាយហើយថា លោកមិនមានវត្តមាននៅកន្លែងហ្វឹកហាត់ និងបានលាឈប់ដោយគ្មានលិខិតស្នាមត្រឹមត្រូវ។
បើផ្អែកតាមការចុះផ្សាយរបស់គេហទំព័រត្រយងបានឱ្យដឹងថា ក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវចូលរួមហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋាន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១។ ប៉ុន្ដែលោក សោម ចំណាប់ មិនមានមុខទៅចូលរួមហ្វឹកហាត់ជាមួយក្រុមនោះទេក្នុងនាមជាគ្រូបង្វឹក រហូតដល់ក្រុមប្រឹក្សាវិន័យរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកោះហៅក៏មិនទៅជួប។ មុនសម្រេចឱ្យទុកហ្វឹកហាត់នៅពហុកីឡដ្ឋានមរតតេជោ ក៏មានការផ្ដល់ឱកាសឱ្យរកទីតាំងហ្វឹកហាត់ខាងក្រៅដែរ តែមិនមានចម្លើយណាមួយពីខាងក្រុមកីឡាបាល់ទះឆ្នេរខ្សាច់ ត្រឡប់ទៅវិញដែរ។
ងាកមកកីឡាករវិញ តើកីឡាករណាខ្លះត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិវិញ?
បើតាមការឱ្យដឹងពីកីឡាករ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក កីឡាករត្រូវបានសហព័ន្ធកោះហៅមានដូចរូបគេផ្ទាល់ ធី ម៉េងហួង និង សំ សាមីត ដែលសុទ្ធសឹងជាកីឡាករមានបទពិសោធលើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់។
បើតាមការឱ្យដឹងពីកីឡាករបាល់ទះឆ្នេរខ្សាច់ជម្រើសជាតិកម្ពុជា អ៊ឹម ណារិទ្ធ (តាក់អន្លង់វែង) បច្ចុប្បន្នកីឡាករបាល់ទះឆ្នេរខ្សាច់មាន៦រូបគឺ ជុក សោភា មកពីកងពលធំអន្តរាគមន៍លេខ៣, ធី ម៉េងហួង មកពីក្រសួងមហាផ្ទៃ, សំ សាមីត មកពីកងពលធំអន្តរាគមន៍លេខ៣, មឿន ម៉េងឡាយ មកពីក្រសួងមហាផ្ទៃ, ខុម ហុងទ្រី មកពីក្រសួងមហាផ្ទៃ និងខ្លួនគេផ្ទាល់ដែលកីឡាកររបស់ស្នងការ៕