• 2022-02-04 03:25:00
  • បាល់ទាត់

លើក​នេះ សុស៊ីដាន​ មិន​ហ៊ាន​​រំពឹង​​​​​ខ្លាំង​បាន​ជាប់​ U23 ដល់​ដំណាក់​​កាល​ចុង​ក្រោយ​​​ទេ​

  • 2022-02-04 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​ក្រោម​​អាយុ​២៣​ឆ្នាំ​ចំនួន ៧៤ នាក់​ហើយ​​សហព័ន្ធ​នឹង​ធ្វើ​ការ​ជម្រុះ​ជា​បន្ទាប់​ៗ ដើម្បី​ជ្រើស​យក​កីឡាករ​​ចំនួន​២៨ នាក់​ចុង​ក្រោយ​។

រូបថត​ផ្ដល់​ឲ្យ​

​ការ​ចេញ​បញ្ជី​ឈ្មោះ​ច្រើន​បែប​នេះ​គឺ​ដើម្បី​អាច​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើស​រើស​កីឡាករ​ ដើម្បី​អាច​ប្រកួត​ប្រជែង​ពាន​រង្វាន់ AFF U23 Championship 2022 ចន្លោះ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២។ ​ទាក់​ទង​ការ​ជម្រុះ​នេះ​ ញាណ សុស៊ីដាន បាន​និយាយ​ថា «​បាទ​បង​!​ ខ្ញុំ​មិន​ហ៊ាន​រំពឹង​ខ្លាំង​ទេ ថា បាន​ជាប់​ U23 ដល់​ដំណាក់​កាល​ចុ​ង​​ក្រោយ ព្រោះ​អី​កីឡាករ​យើង​ពេល​នេះ​ល្អ​ៗ​ច្រើន​។ ​ខ្ញុំ​​គ្រាន់​តែ​គិត​ថា អាច​ជាប់​ដែរ​តែ​ក៏​គិត​ថា ​លំបាក​​ខ្លះៗ​ដែរ»។

​កីឡាករ​របស់​ទ័ព​ដដែល​បន្ថែម​ថា ខ្លួន​បច្ចុប្បន្ន​នៅ​ស្ទើរ​កម្លាំង​កាយ​បន្តិចបន្តួច​ ប៉ុន្តែ​ក៏​រំពឹ​ង​ថា នឹង​អាច​ហ្វឹកហាត់​យក​កម្លាំង​បាន​ពេញ​លេញ​ល្អ​​នៅ​ពេល​ឆាប់​ៗ​។ ​​រំលឹក​ថា ​ញាណ សុស៊ីដាន ​ទើប​តែ​បាន​ជាប់​ជម្រើស​ជាតិ​​ U23 ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ទៅ​លេង AFC U23 Asian Cup និង ឈុត​ធំ​ទៅ​លេង Suzuki Cup ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី