- 2022-02-04 03:17:50
- បាល់ទាត់
នេន សុធារដ្ឋ៖ ខ្ញុំអត់មានឈឺអីទេបង...ធម្មតា!
- 2022-02-04 03:17:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេន សុធារដ្ឋ៖ ខ្ញុំអត់មានឈឺអីទេបង...ធម្មតា!
ចន្លោះមិនឃើញ
ក្នុងសប្ដាហ៍ទី១១នៃការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ ខ្សែការពារឆ្នើមរបស់ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ នេន សុធារដ្ឋ បានដាច់សរសៃជង្គង់ ACL ខាងស្ដាំធ្វើឱ្យគេអាកខានបង្ហាញខ្លួនអស់រយៈពេលជាច្រើនខែ។
ពាក់ព័ន្ធនឹងបញ្ហារបួសអតីតខ្សែការពារជម្រើសជាតិកម្ពុជា បានបង្ហើបប្រាប់ Sabay ថាជង្គង់របស់គេលែងឈឺទៀតហើយ ក្រោយសម្រាកព្យាបាលអស់ពេលជាយូរមក។
អតីតសមាជិកក្រុមព្រះខ័នរាជស្វាយរៀង បានពន្យល់ថា ៖«មិនទាន់ជា១00%ទេបង ជាបានប្រហែល ៦០-៧០ ភាគរយហើយបង (ខ្ញុំ)អត់មានឈឺអីទេបង...ធម្មតា!»។
បើទោះមិនទាន់ជាសះស្បើយមួយរយភាគរយក្ដីប៉ុន្តែ នេន សុធារដ្ឋ អាចចូលហ្វឹកហាត់ជាមួយក្រុមបានប្រហែលជាមួយខែហើយ ហើយខ្សែការពារដដែលជឿជាក់ថាគេនឹងលេងបានធម្មតាវិញ នៅរដូវកាលឆ្នាំ២០២២នេះ៕