• 2022-02-04 02:28:05
  • បាល់ទាត់

គ្រាប់​បាល់​ចុង​ម៉ោង​របស់ Bilbao ប្រហារ Real ធ្លាក់​ចេញ​ពី​ពាន Copa del Rey

  • 2022-02-04 02:28:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Alex Berenguer រក​បាន​គ្រាប់​នៅ​នាទី​ទី​៨៩ ជួយ​ឲ្យ Athletic Bilbao ទម្លាក់​ Real Madrid ចេញ​ពី​ពាន Copa del Rey ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Berenguer បាន​ប្ដូរ​ចូល​ក្នុង​វគ្គ​​ទី​​ពីរ​ ជំនួស​កីឡាករ Nico Williams។ នៅ​ចុង​ម៉ោង​ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​បាន​ប្រើ​បច្ចេកទេស​​ញាក់​ដាច់​ខ្សែ​ការពារ​របស់ Real រួច​បន្ត​​ទាត់​កោង​ចូល​ទី​​បាន​សម្រេច។ លទ្ធផល ១-០ គ្រប់​គ្រាប់​សម្រាប់ Bilbao ឈាន​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

Bilbao កំពុង​តែ​សម្លឹង​ឃើញ​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​៣​រដូវ​កាល​ជាប់​គ្នា​ក្នុង​ពាន​រង្វាន់ Copa del Rey។ ៤​ក្រុម​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន Valencia, Real Betis, Rayo Vallecano និង Bilbao៕​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់