• 2022-02-04 02:01:54
  • បាល់ទាត់

ដូច​បំណង ក្រុម​របស់​ Salah ឡើង​ជួប​ក្រុម​របស់ Mane វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​អាហ្រ្វិក

  • 2022-02-04 02:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អេហ្ស៊ីប​បាន​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Africa Cup of Nations ហើយ ក្រោយ​យក​ឈ្នះ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី​លើ​ម្ចាស់​ផ្ទះ​កាមេរ៉ូន។

ការ​ប្រកួត​ដ៏​តានតឹង​រវាង​អេហ្ស៊ីប​និង​កាមេរ៉ូន​បាន​​លេង​ដល់​ម៉ោង​បន្ថែម​១២០​នាទី ប៉ុន្តែ​ក្រុម​​ទាំង​ពីរ​មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ បាន​ត្រឹម​លទ្ធផល ០-០។ ដូច្នេះ​​ត្រូវ​ប៉េណាល់ទី​កាត់​សេចក្ដី ដើម្បី​រក​អ្នក​ឈ្នះ។

បាល់​ប៉េណាល់ទី​​​៤​គ្រាប់​ដំបូង​របស់​កាមេរ៉ូន​ធ្វើ​​​មិន​បាន​ល្អ​ឡើយ ពោល​ចូល​តែ​មួយ​គ្រាប់​គត់ ខណៈ​អេហ្ស៊ីប​៣​គ្រាប់​ដំបូង​ចូល​ទាំង​អស់។ លទ្ធផល​ចុងក្រោយ​អេហ្ស៊ីប​ឈ្នះ​ប៉េណាល់ទី​​កាមេរ៉ូន ៣-១។

ដូច្នេះ​វគ្គ​ផ្ដាច់ព្រ័ត្រ Africa Cup of Nations អេហ្ស៊ីប​​ត្រូវ​ជួប​ជាមួយ​សេណេហ្គាល់។ មាន​ន័យ​ថា ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Liverpool ទាំង​ពីរ​អ្នក​គឺ Mo Salah និង Sadio Mane ត្រូវ​ប្រឈម​មុខ​នឹង​គ្នា​ហើយ៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី