• 2022-02-03 14:07:23
  • បាល់ទាត់

ប្រធាន​ក្រុម​ជម្រើស​ជាតិ​កាមេរ៉ូន​ថា​ កម្រិត​សមត្ថភាព​​ Salah មិន​ដល់​ Mbappe នោះ​ទេ​

  • 2022-02-03 14:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​កាមេរ៉ូន​ Vincent Aboubakar បាន​និយាយ​ទៅ​កាន់​ RFI នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ កម្រិត​សមត្ថភាព​របស់​ ខ្សែ​ប្រយុទ្ធ​ Mohamed Salah មិន​ដល់​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe នោះ​ទេ​។

Aboubakar បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​តែ​ឃើញ​ Salah ដូច​គេ​ពី​មុន​ដដែល​។ គេ​កំពុង​មាន​រដូវកាល​ដ៏​ល្អ​បំផុត​នៅ​ Premier League នៅ​ក្នុង​រដូវកាល​នេះ​ គេ​ក៏​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​គេ​ឲ្យ​ទៅ​មុខ​នៅ​ប្រកួត​ AFACON។ ខ្ញុំ​មាន​តែ​ជូន​ពរ​គេ​ឲ្យ​សំណាង​ល្អ​ឲ្យ​កាន់​តែ​ច្រើន​ ឈ្នះ​គ្រប់​កន្លែង​ "។

កីឡាករ​នេះ​បន្ត​ថា​៖" យ៉ាង​ណា​សមត្ថភាព​របស់​គេ​គឺ​មិន​ទាន់​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​នៅ​ឡើយ​ទេ​។ ខ្ញុំ​និយាយ​ត្រង់ៗ​អញ្ចឹង​ ព្រោះ​ខ្ញុំ​ជា​មនុស្ស​ស្មោះ​ត្រង់​ ហើយ​ខ្ញុំ​មាន​របៀប​របស់​ខ្ញុំ​ដើម្បី​មើល​អញ្ចឹង​ៗ​។ បើ​សមត្ថភាព​របស់​គេ​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​កោត​សរសើរ​មែន​ ខ្ញុំ​នឹង​និយាយ​អញ្ចឹង​ភ្លាម​។ តែ​នេះ​អត់​ទាន់​ប៉ុន្មាន​ទេ​។ គេ​ជា​កីឡាករ​ល្អ​ គេ​ស៊ុត​ចូល​ច្រើន​ ក៏​ប៉ុន្តែ​គេ​មិន​បាន​បង្កើត​អី​ច្រើន​ក្នុង​ប្រកួត​នោះ​ទេ​។ ច្បាស់​ណាស់​ គេ​ធ្វើ​បាន​ល្អ​ខ្លាំង​នៅ​ PL ព្រោះ​គេ​នៅ​ក្រុម​ហ្នឹង​យូរ​។ និយាយ​ទៅ​គេ​ជា​កីឡាករ​ល្អ​ ប៉ុន្តែ​មិន​ដល់​កម្រិត​អ្នក​មួយ​ចំនួន​ដូច​ជា​ Mbappe នោះ​ទេ​ "។

ក្រុម​ជម្រើសជាតិ​អេហ្ស៊ីប​ ដែល​នឹង​មាន​ Salah ចូល​រួម​ដែរ​ផង​នោះ​ នឹង​ប៉ះ​ជា​មួយ​ ក្រុម​ជម្រើសជាតិ​កាមេរ៉ូន​ដែល​មាន​ Aboubakar នេះ​ទៅ​លេង​ផង​ដែរ​ ក្នុង​ប្រកួត​ AFACON វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​យប់​អធ្រាត្រ​នេះ​ (ម៉ោង​កម្ពុជា)៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី