• 2022-02-03 03:51:43
  • បាល់ទាត់

Pique ថា បើ​គេ​ជា Haaland គឺ​មិន​ទៅ​លេង​នៅ​ក្លឹប​ណា​ដែល​មាន Mbappe ឡើយ

  • 2022-02-03 03:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Gerard Pique បាន​ផ្ដល់​យោបល់​ថា Erling Haaland គួរ​តែ​ផ្លាស់​ទៅ​លេង​​នៅ​ក្លឹប​ដែល​មិន​មាន​វត្តមាន​របស់ Kylian Mbappe។

ខ្សែ​ប្រយុទ្ធ Haaland កំពុង​តែ​ក្លាយ​ជា​គោលដៅ​របស់​ក្លឹប​ធំ​ៗ​ជា​ច្រើន​នៅ​អឺរ៉ុប ក្រោយ​​បង្ហាញ​សមត្ថភាព​​​ល្អ​ជាមួយ​ក្លឹប Borussia Dortmund។ រដូវ​កាល​នេះ​ក្នុង​លីគ​​កីឡាករ​វ័យ​២១​ឆ្នាំ​រក​បាន​១៦​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​១៤​ប្រកួត។

Real Madrid ជា​ក្លឹប​​ដាក់​ការ​ចាប់​អារម្មណ៍​ខ្លាំង​លើ​កីឡាករ​សញ្ជាតិ​ន័រវែស ខណៈ Man City, United, Bayern Munich និង Barcelona សុទ្ធសឹងតែ​ជា​​ក្លឹប​ចង់​ទិញ​ Haaland។ ថ្មី​​ៗនេះ​លេចឮ​ថា Real Madrid បាន​ចរចា​គ្នា​ត្រូវ​រ៉ូវ​​គ្នា​ជាមួយ Mbappe ដោយ​ហ៊ាន​ឲ្យ​៥០​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ Pique បញ្ចេញ​មតិ​មួយ​ជាមួយ​កាសែត​អេស្ប៉ាញ​ថា ប្រសិន​បើ​គេ​ជាមួយ Haaland គេ​ចង់​ឈ្នះ​ពាន Ballon d’Or ហើយ​នឹង​មិន​ទៅ​ក្លឹប​ណា​​មាន Mbappe ឡើយ។ នេះ​អាច​ជា​យុទ្ធសាស្ត្រ​មួយ​​​របស់ Pique ដើម្បី​ទាក់​ចិត្ត Haaland ឲ្យ​មក​លេង​នៅ Barca៕ ​

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់