• 2022-02-03 02:00:02
  • បាល់ទាត់

ល្អ​ណាស់ Mane ជួយ​សេណេហ្គាល់​ឡើង​ Finalហើយ អាច​នឹង​ជួប​ក្រុម Salah

  • 2022-02-03 02:00:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេណេហ្គាល់​បាន​​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ Africa Cup of Nations ជា​លើក​ទី​៣ ក្រោយ​​ពួក​គេ​​យក​ឈ្នះ​ប៊ូគីណាហ្វាសូ​ ៣-១ កាល​ពី​យប់​មិញ។

គ្រាប់​បាល់​ដំបូង​របស់​សេណេហ្គាល់​ធ្វើ​បាន​ដោយ​កីឡាករ Abdou Diallo មុន​ពេល Idrissa Gueye ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ។ ខ្សែ​បម្រើ Blati Toure របស់​ប៊ូគីណាហ្វាសូ​​បាន​ព្យាយាម​រក​បាន​មួយ​គ្រាប់​វិញ​ជូន​ក្រុម។

ប៉ុន្តែ​នៅ​ចុង​ម៉ោង​ទៅ​ហើយ​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្រុម Liverpool កីឡាករ Sadio Mane បាន​ទាត់​បញ្ចូល​ទី​គ្រាប់​ទី​៣ ជួយ​សេណេហ្គាល់​ឈ្នះ​ ៣-១ កក់​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ។ នេះ​ជា​គ្រាប់​ទី​២៩​ សម្រាប់ Mane ឲ្យ​ក្រុម​ជម្រើស​ជាតិ។

តាម​រយៈ​ជ័យជម្នះ​នេះ សេណេហ្គាល់​​នឹង​ជួយ​ត្រូវ​ប្រឈម​ជាមួយ​អេហ្ស៊ីប ឬ ម្ចាស់​ផ្ទះ​កាមេរ៉ូន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​អាទិត្យ។ សម្រាប់​ប៊ូគីណាហ្វាសូ​ក៏​មិន​ទាន់​អស់​ឱកាស​ ពួក​គេ​ត្រូវ​​មាន​ភារកិច្ច​លេង​ដណ្ដើម​យក​លេខ​៣​ជា​បន្ត​ទៀត៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី