
- ព្រហស្បតិ៍, 3 កុម្ភៈ 2022 01:51
- បាល់ទាត់
ផ្លូវការ! Barca សម្រេចមិនដាក់ឈ្មោះ Alves ចូលលេងក្នុងពាន Europa League ទេ
- ព្រហស្បតិ៍, 3 កុម្ភៈ 2022 01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Barca សម្រេចមិនដាក់ឈ្មោះ Alves ចូលលេងក្នុងពាន Europa League ទេ
ប្រភពពី Fabrizio Romano បានឲ្យដឹងថា ខ្សែការពារស្លាប Dani Alves ត្រូវបានក្រុមអ្នកមានបុណ្យ Barcelona សម្រេចមិនដាក់បញ្ចូលឈ្មោះក្នុងការប្រជែងពានលំដាប់ទី២ប្រចាំតំបន់អឺរ៉ុប Europa League ទេ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្លឹបយក្សខាងលើ បានដាក់បញ្ចូលកីឡាករចំនួន៣រូប ដែលទើបនាំយកបាន ដើម្បីប្រជែងពានខាងលើគឺ Adama យកពី Wolverhampton Wanderers , Aubameyang យកពី Arsenal និង Ferran Torres ដែលយកបានពី Manchester City ។
រំលឹកថា Barcelona នឹងត្រូវប៉ះក្រុមខ្លាំងរបស់អ៊ីតាលី Napoli នៅ Europa League ក្នុងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ជើងទី១ និងជើងទី២ ប៉ះគ្នានៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ប្រភព៖ Football Channel ប្រែសម្រួល៖ ស្រី សុវណ្ណដារ៉ា