• 2022-02-02 12:18:25
  • បាល់ទាត់

ទី​បំផុត!​ អាជ្ញាកណ្ដាល​ ដែល​ផ្លំ​កញ្ចែ​បញ្ចប់​ប្រកួត​មុន​ម៉ោង​កំណត់​ នៅ​ AFACON បក​ស្រាយ​មូលហេតុ​ហើយ​

  • 2022-02-02 12:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អាជ្ញាកណ្ដាល​ Janny Sikazwe ដែល​បាន​ផ្លំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​ម៉ោង​កំណត់​ ក្នុង​ការ​ប្រកួត​រវាង​ក្រុម​ម៉ាលី ​និង​ទុយណេហ្ស៊ី ​ក្នុង​ពាន​រង្វាន់ Africa Cup of Nation បាន​បក​ស្រាយ​ពី​មូលហេតុ​ ដែល​លោក​បាន​ធ្វើ​បែប​នេះ​ហើយ​ បន្ទាប់​ពី​លោក​បាន​មក​ដល់​ហ្ស៊ីមបាវ៉េ​ប្រទេស​កំណើត​លោក​វិញ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្នុង​ថ្ងៃ​នេះ​។

លោក​ Sikawe បាន​និយាយ​ថា​៖" ខ្ញុំ​ធ្លាប់​ឃើញ​ច្រើន​អ្នក​ដែល​មាន​កាតព្វកិច្ច​ទៅ​ក្រៅ​ប្រទេស​អញ្ចឹង​ ហើយ​មក​វិញ​ចូល​ផ្នូរ​។ ខ្ញុំ​ក៏​ប៊ិះ​នឹង​មកវិញ​អញ្ចឹង​ដែរ​។ ខ្ញុំ​សំណាង​ណាស់​ ដែល​ខ្ញុំ​មិន​ក្លាយ​ទៅ​ជា​អ្នក​ពិការ​លែង​ដឹង​អី​។ និយាយ​ទៅ​រឿង​ហ្នឹង​វា​ខុសៗ​គ្នា​។ គ្រូ​ពេទ្យ​ជា​ច្រើន​បាន​ប្រាប់​ខ្ញុំ​ថា​ខ្លួន​ខ្ញុំ​អត់​មាន​ចុះ​ត្រជាក់​អី​សោះ​។ និយាយ​ទៅ​កាល​ហ្នឹង​បើ​នៅ​តែ​បន្តិច​ទៀត​ ខ្ញុំ​នឹង​ក្លាយ​ជា​មនុស្ស​ពិការ​លែង​ដឹង​អី​ហើយ​ បើ​អញ្ចឹង​មែន​គឺ​ចប់​ហើយ​ខ្ញុំ​ "។

លោក​បាន​បន្ត​ថា​៖" និយាយ​ទៅ​រឿង​បញ្ចប់​ការ​ប្រកួត​មុន​ម៉ោង​ហ្នឹង​ គឺ​ព្រះ​អ្នក​ប្រាប់​ខ្ញុំ​។ លោក​ជា​អ្នក​ជួយ​ជីវិត​ខ្ញុំ​ "។

លោក​អាជ្ញាកណ្ដាល​ Janny Sikazwe ក៏​បាន​បញ្ជាក់​ថែម​ទៀត​ផង​ដែរ​ថា​ កាល​ថ្ងៃ​ប្រកួត​ហ្នឹង​គឺ​អាកាសធាតុ​ក្ដៅ​ខ្លាំង​មែន​ទែន​ ដល់​ថ្នាក់​ផឹក​ទឹក​ហើយ​ហ្នឹង​ តែ​នៅ​តែ​ដូច​អត់​បាន​ផឹក​ទឹក​អញ្ចឹង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ លោក​អាជ្ញាកណ្ដាល​រូប​នេះ​ បាន​ផ្លំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ​ត្រឹម​នាទី​៨៥​ប៉ុណ្ណោះ ​ហើយ​បន្ទាប់​មក​ក៏​ឱ្យ​ការ​ប្រកួត​ចាប់​ផ្ដើម​លេង​បន្ដ​ទៀត ​ក្រោយ​មាន​ការ​តវ៉ា​ច្រើន​ រួច​ក៏​បាន​បង្កើត​កំហុស​ទៀត ​ដោយ​ផ្លំ​បញ្ចប់​ការ​ប្រកួត​នៅ​នាទី​៨៩ ​និង​៤៣​វិនាទី ​មិន​ទុក​ដល់​៩០​នាទី​ឡើយ ​ហើយ​ក៏​មិន​មាន​ម៉ោង​ថែម​អ្វី​ដែរ។

កំហុស​របស់​អាជ្ញាកណ្ដាល​នេះ ​បាន​ធ្វើ​ឱ្យ​ខាង​ទុយណេហ្ស៊ី​ដែល​ចាញ់​ម៉ាលី ១-០ ​ក្នុង​ការ​ប្រកួត​ខាង​លើ​ខឹង​ជា​ខ្លាំងតែ​ចុង​បញ្ចប់​ក៏​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ​៕

ប្រភព៖ Dailymail អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី