• 2022-02-02 07:49:44
  • បាល់ទាត់

AJAYI OPEYEMI ថានៅ​​មាន​ពេល​ច្រើន​​​ជាមួយបឹងកេត​មុន​ League រដូវ​កាល​ថ្មី​មក​ដល់

  • 2022-02-02 07:49:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ AJAYI OPEYEMI បាន​បង្ហាញ​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ ពេល​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​បាល់​ទាត់​​បឹង​កេត​រដូវ​កាល​ឆ្នាំ​២០២២នេះ​ បន្ទាប់​ចាកចេញ​​​ពី​ក្លឹប​សំបូរ​ធន់ធាន​វិសាខា​។

នៅ​ពេល​សួរ​ថា​តើ​អ្នក​យល់​ចិត្ត​​​​ជាមួយ​កីឡាករ​បឹង​កេតកម្រិត​ណា​ដែរ ក្រោយ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​នាគ​ខៀវ​ក្នុង​ពាន​រង្វាន់​ Prince Beer Pre-Season Cup 2022 ប៉ុន្មាន​ប្រកួត​មក​នេះ​។ ប្អូន​ប្រុស​បង្កើត​របស់ Samuel Ajayi Gbenga ​បាន​ឆ្លើយ​ថា កីឡាករ​បឹង​កេត​ជា​កីឡាករ​អាជីព ដូច្នេះ​វា​ងាយ​ស្រួល​ណាស់​ក្នុង​ការ​យល់ចិត្ត​គ្នា​។

អតីត​​ខ្សែ​ប្រយុទ្ធ​ក្លឹប​បាល់ទាត់​វិសាខា​ បានបញ្ជក់​ថា​ ៖«បាទ! កីឡាករ​ទាំង​អស់​របស់​បឹង​កេត​ជាកីឡាករ​អាជីព ដូច្នេះ​ខ្ញុំ​ងាយ​យល់​ចិត្ត​ពួកគេ​ណាស់ ហើយ​សំណាង​ល្អ​ពួកយើង​នៅ​ពេល​ជាង​មួយ​ខែ​ក្នុង​ការ​ហ្វឹកហាត់​ជាមួយ​គ្នា​ មុន​ការ​ប្រកួត​លីគ​ចាប់​ផ្ដើម។

គួរ​បញ្ជាក់​ថា AJAYI OPEYEMI រក​បាន​មួយ​គ្រាប់​ក្នុង​ជំនួប​បឹង​កេត​ចាញ់​វិសាខា ២-៣ នៅ​កីឡដ្ឋាន​ព្រីនស៍​ក្នុង​ពាន​រង្វាន់ Prince Beer Pre-Season Cup 2022 កាល​ពី​ពេល​ថ្មីៗ​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់