• 2022-02-02 03:26:12
  • បាល់ទាត់

AFF U23 ៖ ណារ៉ុង កក្កដា ​តាំង​ចិត្ត​ នឹង​ប្រឹងប្រែង​ឲ្យ​បាន​ជាប់​ដល់​ដំណាក់​កាល​ចុង​ក្រោយ

  • 2022-02-02 03:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​១ នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ ២៣ ឆ្នាំ​នឹង​​ដំណើរ​ថ្ងៃ​នេះ ខណៈ​ដែល​កីឡាករ​របស់​ទ័ព ណារ៉ុង កក្កដា បាន​តាំង​ចិត្ត​ថា នឹង​ប្រឹងប្រែង​ដើម្បី​ឲ្យ​​បាន​ជាប់​ដល់​ដំណាក់​កាល​ចុង​ក្រោយ​បាន​ចូល​លេង​ពាន ​ AFF U23 Championship 2022 ដែល​គ្រោង​ដំណើរ​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ នៅ​ទីលាន​មរតក​តេជោ និង​ទីលាន​វិសាខា ។

ណារ៉ុង កក្កដា កាល​លេង​ឲ្យ​ជម្រើសជាតិ​

​​កីឡាករ​ខាង​លើ​បាន​និយាយ​ថា «សម្រាប់​ប្អូន​តែងតែ​មាន​ក្ដី​សង្ឃឹម​ជានិច្ច​ ក៏​ប៉ុន្តែ​ប្អូន​ក៏​មិន​អាច​និយាយ​មុន​បាន​ដែរ​​ថា អាច​ជាប់​ដល់​ដំណាក់​ចុ​ង​ក្រោយ​ឬ​អត់។...ប្អូន​ខ្វះ​ខាត​ច្រើន​ក៏​ប៉ន្តែ​អ្​វីដែល​សំខាន់​គឺ​ប្អូន​មាន​តែ​តាំង​ចិត្ត​ និង​ព្យាយាម​ធ្វើវា​ឲ្យ​បាន​ល្អ​នៅ​អ្វី ដែល​ខ្លួន​ឯង​មាន​បទ​ពិសោធ​​ពី​មុន​ៗ​មក​»។

​រំលឹក​ថា ការ​ធ្វើតេស្ត​លើក​ទី​១​នា​ថ្ងៃ​នេះ​គឺ​ធ្វើ​ឡើង​នៅ​ទីលាន EDC ហើយ​ណារ៉ុង កក្កដា មិន​បាន​ទៅ​ធ្វើ​តេស្ត​ជា​មួយ​ក្រុម​កីឡាករ​ទាំង​អស់​ឡើយ ដោយសារ​គេ​មាន​ការ​ប្រកួត​នៅ​​វេលា​ម៉ោង ៥ ល្ងាច​នេះ​នៅ​កីឡាករ ព្រីនស៍ ក្នុង​ការ​ប្រកួត​បើក​រដូវ​កាល​ទល់​ក្រុម​ភ្នំពេញ​ក្រោន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី