• 2022-01-27 12:12:36
  • បាល់ទាត់

Dembele ចង់​នៅ​បន្ត​ជា​មួយ​ Barca វិញ​ហើយ​

  • 2022-01-27 12:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Ousmane Dembele ចង់​នៅ​បន្ត​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លឹប​ Barcelona វិញ​ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

ទាក់​ទង​នឹង​រឿង​ Dembele នៅ​ Barca នេះ​គឺ​ ខាង​ក្លឹប​នេះ​បញ្ជាក់​ជំហរ​ច្បាស់លាស់​រហូត​មក​ថា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​គ្នា​ ប៉ុន្តែ​ខាង​ Dembele មិន​ព្រម​ដល់​ថ្នាក់​លោក​ Xavi ឲ្យ​ជម្រើស​ទៅ​កីឡាករ​នេះ​ពីរ​គឺ​ ចាក​ចេញ​ ឬ​បន្ត​កុងត្រា​ថ្មី​។ ក្រោយ​មក​ Dembele នៅ​តែ​មិន​បញ្ជាក់​ពី​ជំហរ​ខ្លួន​ច្បាស់​លាស់​ទៀត​ រហូត​ធ្វើ​ឲ្យ​ខាង​ Barca យល់​ថា​ គេ​មិន​ចង់​នៅ​បន្ត​ អញ្ចឹង​ចង់​ឲ្យ​គេ​ចាក​ចេញ​ និង​រំពឹង​ថា​នឹង​អាច​លក់​គេ​ចោល​មុន​ដាច់​ខែ​មករា​នេះ​។

យ៉ាង​ណា​​ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ​ ភ្នាក់ងារ​របស់​ Dembele ផ្ទាល់​បាន​ជួប​ទៅ​ចរចា​ជា​មួយ​ លោក​ Xavi គ្រូ​បង្គោល​ក្លឹប​ Barca នេះ​ ដោយ​ថា​ខ្សែ​ប្រយុទ្ធ​រូប​ចង់​នៅ​បន្ត​ជួយ​ក្លឹប​នេះ​ទៀត​ នឹង​បន្ត​កុងត្រា​ថ្មី​។

ថ្មី​ៗ​នេះ​ Dembele ថែម​ទាំង​បាន​បញ្ជាក់​ថា​ខ្លួន​ពិត​ជា​ចង់​នៅ​មែន​ តាម​រយៈ​ការ​ខិតខំ​ហ្វឹកហាត់​នៅ​ទីលាន​ ដែល​ធ្វើ​ឲ្យ​លោក​ Xavi ពេញ​ចិត្ត​ផង​ដែរ​។

ប្រសិន​បើ​មិន​បន្ត​កុងត្រា​ថ្មី​ Dembele នឹង​ចប់​កុងត្រា​ជា​មួយ​ Barca នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់