- 2022-01-27 02:51:14
- បាល់ទាត់
មកដឹងស្ថានភាពរបួសរបស់ ចាន់ វឌ្ឍនាកា ក្រោយការថតម្សិលមិញ
- 2022-01-27 02:51:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងស្ថានភាពរបួសរបស់ ចាន់ វឌ្ឍនាកា ក្រោយការថតម្សិលមិញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធរបស់បឹងកេត ចាន់ វឌ្ឍនាកា បានរបួសប្ដូរចេញភ្លាមៗក្រោយប៉ះទង្គិចគ្នាក្នុងការប្រកួតមិត្តភាពបើករដូវកាលទល់ក្រុម វិសាខា កាលពីម្សិលមិញនេះ។
បើតាមលោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេតបានឲ្យដឹងថា ស្ថានភាពរបួសរបស់ វឌ្ឍនាកា មិនទាន់ច្បាស់នៅឡើយ ដោយម្សិលមិញនេះបានចូលថតពីរដងរួចហើយ ដោយលើកទី១បង្ហាញថា ដាច់សរសៃ ACL និងលើកទី២ធ្វើ IMI បង្ហាញថា ត្រឹមដក់ទឹកប៉ុណ្ណោះ។ យ៉ាងណាទាក់ទងជុំវិញស្ថានភាពរបួសនេះលោកស្រីប្រធានចង់ដឹងឲ្យច្បាស់ទើបត្រូវយកទៅថតនៅទីតាំងមួយកន្លែងផ្សេងទៀតនៅព្រឹកនេះ។
លោកស្រីបន្ថែមថា ប្រសិនបើថតឃើញថា ដាច់នៅព្រឹកនេះ ដាច់ខាតត្រូវតែវះកាត់។ សម្រាប់របួសសរសៃ ACL គ្រប់គ្នាបានដឹងហើយថា វាអាចប៉ះពាល់ដល់កីឡាករដោយធ្លាក់ទម្រង់លេងជាដើម ដោយសារត្រូវការសម្រាកយូរ៕