• 2022-01-26 12:51:45
  • បាល់ទាត់

Newcastle ជិត​យក​បាន​ខ្សែ​បម្រើ​ម្នាក់​ពី​ Lyon ហើយ​ក្នុង​តម្លៃ​ ៤៥លាន​ដុល្លារ​

  • 2022-01-26 12:51:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Newcastle ជិត​យក​បាន​ខ្សែ​បម្រើ​ Bruno Guimarães ពី​ក្លឹប​ Lyon ហើយ​អម្បាញ់មិញ​នេះ​។

​កីឡាករ​រូប​នេះ​បាន​ព្រមព្រៀង​នឹង​សំណើ​សុំ​ទិញ​របស់​ Newcastle ក្នុង​តម្លៃ​ ៤៥លាន​ដុល្លារ​។

ការ​ចរចា​ទិញ​យក​នឹង​បញ្ចប់​នៅ​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ ដោយ​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​រឿង​នេះ​ ខាង​ក្លឹប​ ក៏​ដូច​ជា​ភ្នាក់ងារ​កីឡាករ​របស់​ Bruno កំពុង​តែ​រៀបចំ​បញ្ចប់​​ហើយ​។

Bruno នឹង​ទៅ​ពិនិត្យ​សុខភាព​នៅ​ឯ​ Newcastle ក្រោយ​កីឡាករ​នេះ​ត្រលប់​ពី​កាតព្វកិច្ច​ជួយ​ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​របស់​ខ្លួន​នៅ​ថ្ងៃ​ស្អែក​នេះ​។

ខ្សែ​បម្រើ​​រូប​នេះ​ ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​ដូច​ជា​ Juventus និង Arsenal ជា​ដើម​ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​ Newcastle ដណ្ដើម​បាន​មុន​ហើយ​៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី