- 2022-01-26 12:28:57
- បាល់ទាត់
Wengerយល់ថា PSG គិតបែបនេះ បានជាបដិសេធសំណើ Real ទិញយក Mbappe លើកមុន
- 2022-01-26 12:28:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Wengerយល់ថា PSG គិតបែបនេះ បានជាបដិសេធសំណើ Real ទិញយក Mbappe លើកមុន
ចន្លោះមិនឃើញ
លោក Arsene Wenger បាននិយាយទៅកាន់សារព័ត៌មាន Canal+ កាលពីពេលថ្មីៗថា ក្លឹប Paris Saint Germain ជឿជាក់អាចបញ្ចុះបញ្ចូល ខ្សែប្រយុទ្ធ Kylian Mbappe ឲ្យនៅបន្តហើយ បានជាបដិសេធសំណើចង់បានរបស់ Real Madrid កាលពីរដូវកាលក្ដៅមុននេះ។
លោក Wenger បាននិយាយថា៖" PSG ទទួលបានសំណើសុំទិញពីក្លឹប Real Madrid ត្រឹមត្រូវ។ គិតមើលៗបដិសេធលុយជាង ២០៣លានដុល្លារ លុយប៉ុណ្ណឹងសម្រាប់ PSG ក៏ច្រើនណាស់ដែរ "។
លោកបានបន្តថា៖" អញ្ចឹងពេលដែលពួកគេបដិសេធទំហំលុយប៉ុណ្ណឹង ខ្ញុំគិតថា ពួកគេប្រាកដជានិយាយទៅកាន់ខ្លួនពួកគេថា «យើងកំពុងតែធ្វើបានល្អខ្លាំងក្នុងរដូវកាលនេះ ឥឡូវនេះមាន Messi ហើយ អញ្ចឹងយើងមិនត្រូវបាត់ Mbappe ទេ យើងជឿជាក់ថា នឹងធ្វើយ៉ាងណាបញ្ចុះបញ្ចូលគេឲ្យនៅបន្ត» "។
ទាក់ទងនឹងរឿងបន្តកុងត្រាថ្មីរបស់ Mbappe ខាងសាមីខ្លួនផ្ទាល់មិនទាន់ដែលបញ្ជាក់ចំហយ៉ាងណាឲ្យពិតប្រាកដនោះទេ តែសម្រាប់ PSG ក្លឹបនេះតែងតែចង់បន្តកុងត្រាឲ្យបានគេនៅបន្ត។
Mbappe នៅរដូវកាលនេះ ចូលប្រកួតឲ្យ PSG បាន២៨ប្រកួតហើយ និងស៊ុតចូលបាន ១៩គ្រាប់ រីឯកុងត្រាចប់ជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕