- 2022-01-26 11:24:59
- បាល់ទាត់
គ្រូជម្រើសជាតិម៉ារ៉ុកថា Hakimi និង Trent ជាកំពូលខ្សែការពារឆ្នើមជាងគេលើលោក
- 2022-01-26 11:24:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូជម្រើសជាតិម៉ារ៉ុកថា Hakimi និង Trent ជាកំពូលខ្សែការពារឆ្នើមជាងគេលើលោក
ចន្លោះមិនឃើញ
លោក Vahid Hailhodzic គ្រូរបស់ជម្រើសជាតិម៉ារ៉ុកបាននិយាយទៅកាន់ Goal នៅក្នុងថ្ងៃនេះថា ខ្សែការពារ Achraf Hakimi និង ខ្សែការពារ Trent Alexander-Arnold ជាកំពូលខ្សែការពារឆ្នើមជាងគេនៅលើលោក។
លោក Vahid បាននិយាយថា៖" អ្នកអាចមើលឃើញបាន Hakimi នេះជាមនុស្សម្នាក់ស្ថិតចំណោមមនុស្សដែលទេពកោសល្យខ្ពស់បំផុត។ គេនេះក៏ជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករឆ្នើមបំផុត ក្នុងតួនាទីរបស់គេ "។
លោកបានបន្តថា៖" Hakimi និង Trent Alexander-Arnold នេះហើយជាកំពូលខ្សែការពារដ៏ឆ្នើមបំផុតនៅលើលោកនេះ "។
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិម៉ារ៉ុក ឈ្នះក្រុមជម្រើសជាតិម៉ាឡាវី ២-១ ក្នុងប្រកួត AFCON ក្នុងថ្ងៃនេះ ដោយក្នុងនោះក៏មាន Hakimi ចូលរួមចំណែក ១គ្រាប់ផងដែរ ដែលជាហេតុនាំគ្រូរបស់ខ្លួនសរសេរបែបនេះ៕