• 2022-01-26 08:26:03
  • បាល់ទះ

មាន​ចចាមអារ៉ាម​ថា​ លីគ​បាល់ទះ​កម្ពុជា​ឆ្នាំ​២០២២​ ​ទំនង​នឹង​កើត​ឡើង​​​មុន​ចូល​ឆ្នាំ​ខ្មែរ​ហើយ​

  • 2022-01-26 08:26:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​លេចឮ​ដំណឹង​​​ចចាមអារ៉ាម​ថា លីគ​​បាល់ទះ​កម្ពុជា នឹង​កើត​ឡើង​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​ ឬ​អាច​​និយាយ​បាន​​​នា​អំឡុង​ដើម​ខែ​មេសា ឆ្នាំ​២០២២ ខាង​មុខ​នេះ​ហើយ​​​។

រូបតំណាង

​​ការ​បង្កើត​លីគ​អាជីព​នេះ​​ត្រូវ​បាន​គេ​ដឹង​ថា នឹង​បង្កើត​ឡើង​នា​អំឡុង​ដើម​ខែ​មេសា ដោយ​បើក​ឲ្យ​មាន​១២​ក្រុម​ចូលរួម​ប្រកួត​ប្រជែង​ ហើយ​​ពេល​វេលា​ប្រកួត​មាន​រយៈ​ពេល​​ចំនួន​៤​ខែ។ ការ​បង្កើត​លីគ​អាជីព​នេះ​ក៏​ដោយសារ​តែ​គោលបំណង​ចង់​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​បាន​លេង​​ ដើម្បី​ពង្រឹង​ដល់​វិស័យ​បាល់ទះ​​ក្នុង​ការ​ត្រៀម​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ​។

រំលឹក​ថា តាម​ពិត​​ទៅ​ពាន​​រង្វាន់​បាល់ទះ​​លីគ​កំពូល​កម្ពុជា គ្រោង​បង្កើត​ឡើង​​កាល​ពី​ខែ​មុន ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​កូវីដ​១៩​​វាយ​លុក​ខ្លាំង​ធ្វើ​ឲ្យ​ការ​បង្កើត​ពាន​នេះ​​មិន​អាច​ធ្វើ​បាន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់