• 2022-01-26 03:04:24
  • បាល់ទាត់

Newcastle ហ៊ាន​​ដាក់​សំណើ​​ទៅ​លើ​ខ្សែ​បម្រើ Lyon ម្នាក់​នេះ​​ក្នុង​តម្លៃ​កប់​

  • 2022-01-26 03:04:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Newcastle ​​បាន​ដាក់​សំណើ​ទៅ​លើ​​ខ្សែ​បម្រើ​ Bruno Guimarães ​របស់ Lyon រហូត​ដល់ ៤០ លាន​អឺរ៉ូ ​ខណៈ​ដែល​ខាង​ក្លឹប Lyon កំពុង​ពិចារណា​​ទៅ​លើ​​ខ្សែ​បម្រើ​រូប​នេះ​។

​ Bruno មិន​មែន​ចាប់​អារម្មណ៍​ចង់​​បាន​តែ​​ Newcastle ទេ ក្នុង​នោះ​ ​Arsenal, Juventus ​និង​ក្លឹប​ធំ​ៗ​មួយ​ចំនួន​ទៀត​កំពុង​តាម​ទាក់​ទង​ដូច​គ្នា​​។ ​កីឡាករ​ដដែល​ខាង​លើ​​ធ្លាប់​ជាប់​ជម្រើសជាតិ​ប្រេស៊ីល​ និង​បាន​លេង​៣​ប្រកួត​ផង​ដែរ​ឲ្យ​ជម្រើ​សជាតិ​។

​គេ​បាន​ចាប់​ផ្ដើម​លេង​ឲ្យ Lyon ​នៅ​ឆ្នាំ​២០២០ រហូត​មក​ដល់​ពេល​នេះ​​គឺ​លេង​បាន​ចំនួន​សរុប​ ៥៦ ប្រកួត និង​រក​​បាន​៣​គ្រាប់​ក្នុង​នាម​ជា​ខ្សែ​បម្រើ​។ បច្ចុប្បន្ន​ Bruno មាន​វ័យ​២៤ ឆ្នាំ​ហើយ រដូវ​កាល​នេះ​គេ​​បង្ហាញ​ខ្លួន​បាន ២០ ប្រកួត​ហើយ​ឲ្យ Lyon ក្នុង​លីគ​កំពូល​របស់​បារាំង និង​មិន​ទាន់​រក​បាន​គ្រាប់​បាល់​ទេ​៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់