• 2022-01-25 12:07:14
  • បាល់ទាត់

Martial ចាក​ចេញ​ពី​ Man Utd ទៅ​លេង​ឲ្យ​ Sevilla ហើយ​

  • 2022-01-25 12:07:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Anthony Martial នឹង​ចាកចេញ​ពី​ក្លឹប​ Manchester United ទៅ​លេង​ឲ្យ​ក្លឹប​ Sevilla ក្នុង​លក្ខខ័ណ្ឌ​ ក្រោយ​ភាគី​ទាំង​អស់​បាន​ចរចា​ត្រូវ​រ៉ូវ​រួច​រាល់​នៅ​ក្នុង​ថ្ងៃ​នេះ​។

Martial នឹង​ចាកចេញ​ទៅ​លេង​ឲ្យ​ Sevilla ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ រហូត​ដល់​ចប់​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ហើយ​ ដោយ​ខាង​ Sevilla អត់​មាន​ជាប់​លក្ខខ័ណ្ឌ​ត្រូវ​ទិញ​កីឡាករ​នេះ​ពី​ Man Utd ឡើយ​ក្រោយ​ចប់​កុងត្រា​។

តាម​ព័ត៌មាន​កន្លង​មក​បាន​ឲ្យ​ដឹង​ថា​ ក្លឹប​អេស្ប៉ាញ​ខាង​លើ​ចរចា​ចង់​បាន​ជា​ច្រើន​ដង​ហើយ​ ដោយ​ Martial ក៏​ចង់​ទៅ​ក្លឹប​មួយ​នេះ​ដែរ​ តែ​ខាង​ Man Utd មិន​ព្រម​ដោយ​សារ​តែ​អត់​ត្រូវ​ថ្លៃ​គ្នា​។ យ៉ាង​ណា​ក្នុង​ថ្ងៃ​នេះ​ កិច្ច​ចរចា​អាច​បញ្ចប់​ទៅ​រួច​បែប​នេះ​ ដោយ​សារ​ខាង​ Sevilla ព្រម​ដំឡើង​ប្រាក់​ពលកម្ម​ និង​ប្រាក់​ថ្លៃ​ខ្ចី​ជើង​ ទៅ​តាម​អ្វី​ Man Utd ចង់​បាន​។

នៅ​ខណៈ​នេះ​ Martial បាន​ធ្វើ​ដំណើរ​ទៅ​កាន់​អេស្ប៉ាញ​ ដើម្បី​ពិនិត្យ​សុខភាព​នៅ​ Sevilla ហើយ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម