- 2022-01-24 13:37:23
- បាល់ទាត់
មកស្គាល់ពីក្លឹបបាល់ទាត់មួយចំនួនដែលលេងនៅលីគបរទេស
- 2022-01-24 13:37:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ពីក្លឹបបាល់ទាត់មួយចំនួនដែលលេងនៅលីគបរទេស
ចន្លោះមិនឃើញ
នៅសព្វថ្ងៃនេះ ជាក់ស្ដែងមានក្លឹបច្រើនណាស់ជុំវិញពិភពលោកដែលមិនលេងនៅលីគរបស់ខ្លួន បែរទៅជាលេងនៅលីគបរទេសទៅវិញ ដោយសារតែលីគរបស់ខ្លួននៅខ្សោយ ឬ មិនមានភាពប្រកួតប្រជែងគ្រប់គ្រាន់។ ប៉ុន្តែថ្ងៃនេះដែរ Sabay ចង់បង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកស្គាល់ពីក្លឹបល្បីឈ្មោះនៅទ្វីបអឺរ៉ុបមួយចំនួន ដែលលេងនៅលីគបរទេស៖
ក្លឹប Cardiff City និងក្លឹប Swansea (វេល លេងនៅ អង់គ្លេស)៖ ប្រិយមិត្តប្រាកដជាធ្លាប់ឮឈ្មោះក្លឹបទាំងពីរនេះហើយ ប្រសិនបើតាមដានលីគកំពូលអង់គ្លេស Premier League។ តាមពិតទៅក្លឹបទាំងពីរនេះ មានមូលដ្ឋាននៅដែនដីវេលទេ។ វេលជាប្រទេសមួយនៅក្នុងចក្រភពអង់គ្លេស ដោយមានប្រព័ន្ធគ្រប់គ្រងដាច់ដោយឡែកជាច្រើន ដោយក្នុងប្រព័ន្ធបាល់ទាត់ក៏ខុសគ្នាដែរ។ យ៉ាងណាមិញ ក្លឹបទាំងពីរជ្រើសរើសលេងនៅក្នុងប្រព័ន្ធអង់គ្លេស (England) អស់រយៈពេលរាប់សិបឆ្នាំមកហើយ។
ក្លឹប AS Monaco (ម៉ូណាកូ លេងនៅ បារាំង)៖ ក្លឹប Monaco ជាក្លឹបដ៏ល្បីមួយប្រចាំ Ligue 1 របស់បារាំង ដោយក្លឹបនេះធ្លាប់ឈ្នះពានលីគកំពូលបារាំង ៨ដង ហើយក៏ធ្លាប់ឈ្នះពានក្នុងស្រុកផ្សេងៗទៀតរបស់បារាំងផងដែរ ហើយថែមទាំងធ្លាប់ឡើងលេងនៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League កាលពីឆ្នាំ២០០៤ ទៀតផង។ បុរីក្សត្រម៉ូណាកូ ជាប្រទេសឯករាជ្យមួយដាច់ដោយឡែកពីប្រទេសបារាំង ដោយប្រទេសនេះជាសមាជិកអង្គការសហប្រជាជាតិ និងមានទំនាក់ទំនងជាមួយប្រទេសជាច្រើនរាប់ទាំងកម្ពុជាទៀតផង។
ក្លឹប Andorra (អង់ដូរ៉ា លេងនៅ បារាំង)៖ ក្លឹបបាល់ទាត់មួយនេះស្ថិតនៅក្នុងប្រទេសអង់ដូរ៉ា តែលេងនៅប្រព័ន្ធលីគអេស្ប៉ាញ។ ក្លឹបនេះដែរជាក្លឹបរបស់ខ្សែការពារ Barcelona កីឡាករ Gerard Piqué។ អង់ដូរ៉ាជាប្រទេសមានទំហំតូចជាងរាជធានីភ្នំពេញ ស្ថិតនៅចន្លោះអេស្ប៉ាញ និងបារាំង៕