• 2022-01-24 12:46:54
  • បាល់ទាត់

Rangnickថា​ លោក​ដឹង​ច្បាស់​ណាស់​ កីឡាករ​ណា​ខ្លះ​ចង់​ចាក​ចេញ​ពី​ Man Utd

  • 2022-01-24 12:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ក្លឹប​ Manchester United បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​ដឹង​ច្បាស់​ណាស់​ កីឡាករ​ណា​ខ្លះ​ចង់​ចាកចេញ​ពី​ក្លឹប​លោក​នៅ​ពេល​នេះ​។

លោក​ Rangnick បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ដឹង​ថា​នឹង​មាន​អ្វី​នឹង​កើត​ឡើង​នោះ​ទេ​។ តែ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ កីឡាករ​ណា​ដែល​ចង់​ចាកចេញ​ពី​ក្លឹប​យើង​នេះ​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​ដឹង​ថា​ឥឡូវ​នេះ​កំពុង​តែ​មាន​ការ​ចរចា​មួយ​ចំនួន​ជា​មួយ​ក្លឹប​ផ្សេងៗ​ ទាក់​ទង​នឹង​កីឡាករ​ដែល​ចង់​ចាកចេញ​នោះ​ផង​ដែរ​។ តែ​ខ្ញុំ​អត់​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ទេ​។ ខ្ញុំ​នឹង​បញ្ជាក់​បន្ថែម​ទៀត​ នៅ​ពេល​ដែល​រឿង​ហ្នឹង​កើត​ឡើង​មែន​។ យើង​រង់ចាំ​មើល​ទាំង​អស់​គ្នា​ទៅ​ថា​ នឹង​មាន​អ្វី​កើត​ឡើង​ "។

មក​ទល់​នឹង​ពេល​នេះ​បើ​តាម​សារព័ត៌មាន​ជា​ច្រើន​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ដែល​ចង់​ចាកចេញ​ពី​ Man Utd នៅ​ពេល​នេះ​មាន​ដូច​ជា​ ខ្សែបម្រើ​ Jesse Lingard ខ្សែ​ប្រយុទ្ធ​ Anthony Martial និង​ខ្សែបម្រើ​​ Donny van de Beek ៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់