- 2022-01-24 03:25:10
- បាល់ទះ
លោកគ្រូ សោម ចំណាប់ ប្រាប់មូលហេតុដែលស្មាត់ រាជ មិនជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់
- 2022-01-24 03:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូ សោម ចំណាប់ ប្រាប់មូលហេតុដែលស្មាត់ រាជ មិនជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់
ចន្លោះមិនឃើញ
មតិជាច្រើនបានលើកឡើងថា អធិរាជប្រអប់ស្មាត់រាជមានសមត្ថភាពល្អណាស់ ហេតុអ្វីមិនជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ខណៈមតិមួយចំនួនទៀតថាតើការជ្រើសរើសនេះ ធ្វើឡើងតាមខ្សែរយៈឬតាមសមត្ថភាព?
ជុំវិញការលើកឡើងក៏ដូចជាសំណួរខាងលើលោក សោម ចំណាប់ អតីតគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា បានឆ្លើយតបថាកាលលោកនៅជាគ្រូបង្វឹកជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ លោកធ្លាប់ទាក់ទងកីឡាករ ទុយ រាជ ដែរ ប៉ុន្តែស្មាត់មកពីក្លឹបបញ្ជារដ្ឋានអង្គរក្សរូបនេះជាប់រវល់នឹងការងារអង្គភាព មិនអាចដកឃ្លារទៅចូលរួមហ្វឹកហាត់បាន។
គ្រូជំនួយរបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះថា ៖«តាំងនាមខ្ញុំជាគ្រូបង្វឹកខ្ញុំតែងប្រាស្រ័យទាក់ទងជាមួយកីឡាករល្អៗ ខ្ញុំធ្លាប់ទាក់ទងគាត់ដែរដោយសារគាត់មានរវល់កាតព្វកិច្ចការងាររបស់គាត់នៅបញ្ជាការដ្ឋានអង្គរក្ស ចឹងគាត់ប្រាប់ខ្ញុំថាគាត់អត់មានពេលទេ គាត់រវល់នឹងការងារ ម្យ៉ាងទៀតថ្នាក់ដឹកនាំរបស់គាត់គឺទុកគាត់ ដើម្បីធ្វើការងារអង្គភាព ចឹងការងារកីឡាជាការងារបន្ទាប់បន្សំ ចឹងទេគាត់រវល់មមាញឹកនឹងការងាររបស់គាត់ គឺគាត់មិនអាចមកចូលរួមក្នុងការហ្វឹកហាត់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ តាមពិតសមត្ថភាពស្មាត់រាជល្អ ខ្ញុំទទួលយលគាត់បាន»។
លោកគ្រូដែលជាអតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និងក្នុងសាលដដែលក៏បានបញ្ជាក់ដែរថា ការជ្រើសរើសកីឡាករមិនមែនធ្វើតាមខ្សែឬបក្សពួកទេ ពោលជ្រើសរើសតាមសមត្ថភាព ដោយតម្លាភាព និងត្រឹមត្រូវបំផុត ខណៈអ្នកជ្រើសរើសកីឡាករមានមន្ត្រីសហព័ន្ធ គ្រូជំនួយ និងរូបលោកផ្ទាល់៕