• 2022-01-24 02:39:22
  • បាល់ទាត់

មិន​គួរ​ឲ្យ​ជឿ! ក្នុង​រយៈពេល​៣​សប្ដាហ៍ Chelsea លត់ Spurs ដល់​ទៅ​៣​ដង

  • 2022-01-24 02:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២​គ្រាប់​​នៅ​វគ្គ​ទី​ពីរ​បាន​ជួយ​ឲ្យ Chelsea យក​ឈ្នះ Spurs ២-០ កាល​ពី​យប់​មិញ​​ក្នុង​ក្របខណ្ឌ Premier League។

បន្ទាប់​ពី​មិន​មាន​គ្រាប់​បាល់​នៅ​វគ្គ​ទី​មួយ ខ្សែ​បម្រើ​ប្រយុទ្ធ Hakim Ziyech បាន​ទាត់បញ្ចូល​ទី​យ៉ាង​ស្អាត​ពី​លើ​ប្រអប់​គ្រោះថ្នាក់ ជួយ Chelsea នាំ​មុខ​ ១-០។ ខ្សែ​ការពារ​ជើង​ចាស់ Thiago Silva ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ​ឲ្យ​តោ​ខៀវ ក្រោយ​មាន​ការ​​បញ្ជូន​ពី​បាល់ Free-Kick របស់ Mason Mount។

នេះ​​គឺ​ការ​ឈ្នះ​លើក​ទី​៣​សម្រាប់ Chelsea លើ​ក្រុម​ Spurs ក្នុង​រយៈពេល​៣​សប្ដាហ៍​ចុង​ក្រោយ។ ២​លើក​មុន Chelsea បាន​ឈ្នះ​ក្នុង​ពាន​រង្វាន់​ League ​ទាំង​ពីរ​ជើង​ ២-០ និង ១-០។ ជ័យជម្នះ​យប់​មិញ​ក្រុម​លោក Thomas Tuchel បន្ត​ឈរ​លេខ​៣​ក្នុង​​តារាង​ពិន្ទុ​លីគ​​មាន​៤៧​ពិន្ទុ គម្លាត​ពី​ក្រុម​កំពូល​តារាង Man City ១០​ពិន្ទុ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី