• 2022-01-21 13:17:08
  • បាល់ទាត់

ល្ហិចល្ហៀង​ថា​ Ronaldo នឹង​ត្រូវ​កាត់​ប្រាក់​ពលកម្ម​បើ​ Man Utd អត់​អាច​ចូល​ប្រកួត​ UCL រដូវកាល​ក្រោយ​

  • 2022-01-21 13:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo នឹង​ត្រូវ​កាត់​ប្រាក់ពល​កម្ម​ ប្រសិន​បើ​ក្លឹប​ Manchester United មិន​អាចចូល​រួម​ប្រកួត​ UEFA Champions League នៅ​រដូវកាល​ក្រោយ​។ បើ​យោង​តាម​សារព័ត៌មាន​ The Athelic ។

​បើ​តាម​ប្រភព​ខាង​លើ​ ប្រសិន​បើ​ចាប់​ពី​ពេល​នេះ រហូត​ដល់​ប្រកួត​ PL នៅ​រដូវកាល​នេះ​ ក្លឹប​ Man Utd មិន​យក​ Top 4 ក្នុង​ប្រកួត​ក្របខ័ណ្ឌ​នេះ​បាន​ទេ​នោះ​ Ronaldo នឹង​ត្រូវ​កាត់​ប្រាក់​ពល​កម្ម​ ២៥%។

នៅ​ខណៈ​នេះ​ Ronaldo ទទួល​បាន​ប្រាក់​ពល​កម្ម​ជិត​​ ៥២ម៉ឺន​ដុល្លារ​ ក្នុង​១សប្ដាហ៍​ ដូច្នេះ​បើ​កាត់​ ២៥% នឹង​សល់​ត្រឹម​ប្រហែល ៣៩ម៉ឺន​ដុល្លារ​ក្នុង​១សប្ដាហ៍​ប៉ុណ្ណោះ​។

នៅ​ក្នុង​ពេល​នេះ​ Man Utd កំពុង​ឈរ​លើ​ចំណាត់​ថ្នាក់​ទី​៧ នៃ​ការ​ប្រកួត​ PL ខណៈ​ក្លឹប​ជាប់​ចំណាត់​ថ្នាក់​ទី​៤ គឺ​ West Ham មាន​ ៣៧ពិន្ទុ ខណៈ  Man City ក្រុម​ឈាន​មុខ​មាន​ ៥៦ពិន្ទុ។

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ Ronaldo អត់​សប្បាយ​នឹង​ស្ថានភាព​នៅ​ Man Utd នៅ​ក្នុង​ពេល​នេះ​ទេ​ ដោយ​គេ​នឹង​ជួប​ជា​មួយ​ លោក​ Richard Arnold នាយក​ប្រតិបត្តិ​ថ្មី​ក្លឹប​នេះ​ ពិភាក្សា​ពី​អនាគត​របស់​គេ​នៅ​ក្លឹប​នេះ​៕

ប្រភព៖ Dailymail | Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម