• 2022-01-21 12:00:37
  • បាល់ទាត់

Xaviថា​ Dembele សំខាន់​ចំពោះ​ Barca ប៉ុន្តែ​បើ​អត់​មាន​គេ​ ក៏​មិន​បញ្ហា​

  • 2022-01-21 12:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Xavi Hernandez គ្រូបង្គោល​ក្លឹប​ Barcelona បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Ousmane Dembélé សំខាន់​ចំពោះ​ក្រុម​របស់​លោក​ ប៉ុន្តែ​បើ​អត់មាន​គេ​ ក៏​មិន​បញ្ហា​ដល់​ក្រុម​មួយ​នេះ​ដែរ​។

លោក​ Xavi បាន​និយាយ​ថា​៖" Dembele ពិត​ជា​សំខាន់​ចំពោះ​យើង​ ក៏​ប៉ុន្តែ​ខាង​ក្លឹប​សម្រេច​ចិត្ត​រួច​រាល់​ហើយ​ ហើយ​យើង​ទាំង​អស់​ក៏​បាន​ឯកភាព​តាម​ហ្នឹង​ផង​ដែរ​។ និយាយ​ទៅ​ខ្ញុំ​គិត​ថា​ ទោះ​គេ​អវត្តមាន​ពី​ក្លឹប​នេះ​ ក៏​ក្រុម​យើង​គ្មាន​បញ្ហា​អ្វី​ដែរ​ "។

កាល​ពី​ម្សិលមិញ​នេះ​ លោក​ Mateu Alemany នាយក​ប្រចាំ​ការ​របស់​ក្លឹប​ Barcelona បាន​សម្រេច​រួច​រាល់​ហើយ​ថា​ឲ្យ​ Dembele ចាក​ចេញ​ពី​ក្លឹប​ឥឡូវ​នេះ​ព្រោះ​តែ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី​ ដោយ​សង្ឃឹម​ថា​ក្លឹប​លោក​ អាច​លក់​គេ​ចេញ​បាន​មុន​ដាច់​ខែ​មករា​នេះ​ ខណៈ​គេ​នឹង​អស់​កុងត្រា​នៅ​ចុង​រដូវកាល​នេះ​។

ចំពោះ​លោក​ Xavi ក៏​ធ្លាប់​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង​កាល​ពី​ពេល​ថ្មី​ៗ​ផង​ដែរ​ ដោយ​ឲ្យ​ជម្រើស​កីឡាករ​ខាង​លើ​ ២ជម្រើស​ គឺ ទី​១ ចាកចេញ​ ទី​២ ត្រូវ​បន្ត​កុងត្រាថ្មី​។

មក​ទល់​នឹង​ពេល​នេះ​ បើ​យោង​តាម​ The Sun ក្លឹប​ដែល​ទំនង​ជា​ចង់​បាន​ Dembele បន្ត​ពី​ Barcelona គឺ​ Chelsea ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់