• 2022-01-21 11:36:53
  • បាល់ទាត់

Mourinho និយាយ​ច្បាស់​ៗ​ថា​ មិន​ទៅ​ណា​ចោល​ Roma ឡើយ​ ទោះ​ Everton ចង់​បាន​

  • 2022-01-21 11:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho ត្រូវ​បាន​គេ​ដឹង​ថា​ជា​គោលដៅ​របស់​ក្លឹប​ Everton ចង់​បាន​មក​ជា​អ្នកចាត់​ថ្មី​របស់​ពួក​គេ​ យ៉ាង​កាល​ពី​ម្សិលមិញ​ក្រោយ​ប្រកួត​ឈ្នះ​ក្លឹប​ Lecce ក្នុង​លទ្ធផល​ ៣-១ លោក​ក៏​បាន​និយាយ​ច្បាស់​ៗថា​ មិន​ផ្លាស់​ប្ដូរ​ពី​ការងារ​ជា​គ្រូ​បង្គោល​ក្លឹប​ Roma ឡើយ​។

លោក​ Mourinho បាន​និយាយ​ថា​៖" ឥឡូវ​នេះ​ខ្ញុំ​អត់​ដូរ​ការងារ​នៅ​ក្លឹប​ Roma ជា​មួយ​ក្លឹប​ផ្សេង​នោះ​ទេ​។ ខ្ញុំ​បាន​ព្រមព្រៀង​ជា​មួយ​ Roma ថា​នឹង​ធ្វើ​ការងារ​នៅ​ហ្នឹង​ ៣ឆ្នាំ​ហើយ​ មួយ​វិញ​ទៀត​ ខ្ញុំ​មាន​អារម្មណ៍​នេះ​ជា​អ្វី​នៅ​ខ្ញុំ​ចង់​ធ្វើ​បន្ត​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ក្លឹប​ Everton បញ្ចប់​ការងារ​លោក​ Rafael Benítez ក្លឹប​នេះ​បាន​ស្វែងរក​បេក្ខជន​ជា​ច្រើន​មក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​ ក្រៅ​ពី​លោក​ Mourinho ក្លឹប​នេះ​ក៏​ទាក់ទង​ចង់​បាន​ លោក​ Frank Lampard ក៏​ដូច​ជា​លោក​ Wayne Rooney ជា​ដើម​មក​ដឹកនាំ​ក្លឹប​របស់​ខ្លួន​ផង​ដែរ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី