• 2022-01-21 01:58:09
  • បាល់ទាត់

មិន​គួរ​ឲ្យ​ជឿ! ក្រុម​ការពារ​តំណែង​ជើង​ឯក​​អាល់ហ្សេរី​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល

  • 2022-01-21 01:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការពារ​តំណែង​ជើង​ឯក​ជម្រើសជាតិ​អាល់ហ្សេរី​បាន​ធ្លាក់​ចេញ​ពី​ពាន Africa Cup of Nations ហើយ​ ក្រោយ​ប្រកួត​ចាញ់​​កូឌីវ័រ​​នៅ​ណាត់​​ចុងក្រោយ ៣-១។

ជា​រឿង​ភ្ញាក់ផ្អើល​មិន​គួរ​ឲ្យ​ជឿ​ កូឌីវ័រ​បាន​បើក​ការ​នាំ​មុខ​មុន​ដល់​ទៅ​៣​គ្រាប់​ជាប់​គ្នា ធ្វើ​បាន​ដោយ​កីឡាករ Franke Kessie, Ibrahim Sangare និង Nicolas Pepe របស់ Arsenal។ អាល់ហ្សេរី​ បាន​ត​ដៃ​រក​បាន​មួយ​គ្រាប់​វិញ សម្រេច​ទី​ដោយ​កីឡាករ Sofiane Bendebka។

បរាជ័យ​ ៣-១ នេះ​បាន​ធ្វើ​ឲ្យ​អាល់ហ្សេរី​ស្ថិត​នៅ​បាត​តារាង​ក្នុង​ពូល E មាន​តែ​១​ពិន្ទុ​គត់។ ចំណែក​​ឯ​កូឌីវ័រ​ឈរ​នៅ​លេខ​មួយ​ក្នុង​ពូល បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ​អេក្វាទ័រហ្គីណេ៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម