- 2022-01-20 14:08:09
- បាល់ទាត់
ល្ហិចល្ហៀងថា Pogba ចង់ចេញពី Man Utd ទៅក្លឹបអេស្ប៉ាញនេះវិញ
- 2022-01-20 14:08:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ហិចល្ហៀងថា Pogba ចង់ចេញពី Man Utd ទៅក្លឹបអេស្ប៉ាញនេះវិញ
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា ចង់ចាកចេញពីក្លឹប Manchester United ទៅកាន់ក្លឹប Real Madrid ។ នេះបើយោងតាមការលើកឡើងរបស់សារព័ត៌មាន Daily Star ដែលចុះផ្សាយលើ Marca ។
បើតាមប្រភពខាងលើ Pogba នៅមានកុងត្រាជាមួយ Man Utd កន្លះឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែគេមិនចង់បន្តកុងត្រាទេ ដោយចង់ចេញទៅកាន់ Real នៅរដូវកាលក្ដៅខាងមុខក្នុងលក្ខណៈគ្មានតម្លៃខ្លួនតែម្ដង (Free Transfer) ។
តាមប្រភពដដែលនេះ Man Utd ក៏បានព្រមបែបនេះផងដែរ។
យ៉ាងណាទោះជិតអស់កុងត្រាជាមួយក្រុមនេះ និងមិនចង់បន្តជាមួយទៀតក្ដី តែលោក Rangnick ធ្លាប់និយាយថ្មីៗនេះរួចមកហើយ ដោយក្រោយជារបួសឆាប់ៗនេះ គេនឹងដាក់ឲ្យចូលរហូត ដល់ចប់កុងត្រា។
Pogba មកលេងឲ្យ Man Utd តាំងពីឆ្នាំ២០១៦ ដោយធ្លាប់ចូលបាន ២១២ប្រកួត និងរកគ្រាប់បាល់បាន ៣៨គ្រាប់៕