• 2022-01-20 13:49:51
  • បាល់ទាត់

Rangnick បាន​និយាយ​លួងលោម​ Ronaldo ម៉េច​ខ្លះ​ក្រោយ​ប្ដូរ​ចេញ​នៅ​នាទី​ទី​៧០

  • 2022-01-20 13:49:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​ធ្វើ​ការ​សម្ដែង​ភាព​មិន​ពេញ​ចិត្ត​ចំពោះ​ចំណាត់​ការ​លោក​ Ralf Rangnick អ្នកចាត់​ការ​បណ្ដោះ​អាសន្ន​ក្លឹប​ Manchester United ក្រោយ​ប្ដូរ​គេ​ចេញ​នៅ​នាទី​ទី​៧០ តទល់នឹង​ក្លឹប​ Brentford នៅ​​យប់​មិញ​នេះ​។

ទាក់​ទិន​នឹង​រឿង​នេះ​ លោក​ Rangnick ក៏​ប្រាប់​ពី​មូលហេតុ​ដែល​លោក​សម្រេច​ចិត្ត​បែប​នេះ​ទៅ​កាន់​ Ronaldo ដើម្បី​ពន្យល់​ និង​លួង​លោម​គេ​ដើម្បី​កុំ​ខឹង​នឹង​បញ្ហា​នេះ​។​ អ្នកចាត់ការ​រូប​នេះ​ក៏​បាន​និយាយ​ពាក្យ​ទាំង​នេះ​ទៅ​កាន់​សារព័ត៌មាន​ផង​ដែរ​។

លោក​បាន​និយាយ​ថា​៖" ខ្ញុំ​បាន​ប្រាប់​ Ronaldo ថា​យើង​ឈ្នះ​លើស​ពី​ ២-០ ហើយ​។ យើង​គួរ​តែ​រៀន​ពី​មេរៀន​ខុស​ឆ្គង​ ដែល​យើង​បាន​ធ្វើ​ការ​ប្រកួត​នៅ​ទឹក​ដី​ Villa Park កន្លងទៅ​នេះ​។ បន្ទាប់​ពី​ការ​ប្រកួត​លើក​នោះ​ ខ្ញុំ​ខឹង​នឹង​ខ្លួន​ឯង​ណាស់​ ដែល​អត់​បាន​ដូរ​កីឡាករ​ ដើម្បី​លេង​ទម្រង់​ការពារ​វិញ​ "។

Rangnick បាន​បន្ត​ថា​៖" ហើយ​ស្ថានភាព​គឺ​ដូច​នឹង​លើក​មុន​ដែរ​ ខ្ញុំ​អត់​ចង់​បង្ក​កំហុស​ដដែល​អញ្ចឹង​ទេ​។ ខ្ញុំ​បាន​និយាយ​ទៅ​​គេ​ទៀត​ថា​ Ronaldo ឯង​អាយុ​ ៣៦ឆ្នាំ​ហើយ​ និង​មាន​កាយ​សម្បទា​មាំ​មួន​ ក៏​ប៉ុន្តែ​បើ​ឯង​ធ្វើ​ជា​គ្រូ​ដឹក​នាំ​ ឯង​នឹង​យល់​ច្បាស់​ណាស់​។ ការងារ​ខ្ញុំ​គឺ​ធ្វើ​យ៉ាង​គិត​ផល​ប្រយោជន៍​ក្រុម​ និង​ក្លឹប​នេះ​ជា​ធំ​។ ខ្ញុំ​សង្ឃឹម​ថា​ គេ​នឹង​ដូច​ខ្ញុំ​យល់​ដែរ​ចុះ​ "។

Ronaldo ទើប​ត្រលប់​មក​ប្រកួត​វិញ​ ក្រោយ​ជា​របួស​ ដោយ​លោក​ Rangnick ហាក់​ដូច​ជា​មិន​ប្រថុយ​ឲ្យ​គេ​លេង​ពេញ​ ព្រោះ​ខ្លាច​​គេ​មាន​របួស​ ជា​ពិសេស​នោះ​គឺ​លោក​យល់​ក្រុម​លោក​យក​ឈ្នះ​ដាច់​ទៅ​​ហើយ​។

ទាក់ទង​នឹង​ការ​ប្រកួត​នៅ​ Villa Park ក្រុម​ Man Utd បាន​យក​ឈ្នះ​ ២គ្រាប់​មុន​ទៅ​ហើយ​ ប៉ុន្តែ​បែរ​ជា​ភ្លាត់​ស្នៀត​នៅ​ចុង​ម៉ោង​ បណ្ដាល​ឲ្យ​ Aston Villa តាម​ទាន់​ ២-២ វិញ​ ដែល​ធ្វើ​លោក​ Rangnick ខក​ចិត្ត​នឹង​លទ្ធផល​នេះ​មែន​ទែន​ កាល​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២​ (ម៉ោង​កម្ពុជា)។

ចំពោះ​ការ​ប្រកួត​យប់​មិញ​ Man Utd ក៏​បាន​នាំ​មុខ​មុន​ ៣គ្រាប់​ផង​ដែរ​ និង​ភ្លាត់​តែ​១គ្រាប់​នៅ​ចុង​ម៉ោង​ប៉ុណ្ណោះ​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់