- 2022-01-20 09:12:01
- បាល់ទះ
លោក សោម ចំណាប់ នឹងធ្វើការបកស្រាយរឿងលាឈប់ពីគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ក្រោយមានប្រតិកម្មពីអ្នកគាំទ្រ
- 2022-01-20 09:12:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក សោម ចំណាប់ នឹងធ្វើការបកស្រាយរឿងលាឈប់ពីគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ក្រោយមានប្រតិកម្មពីអ្នកគាំទ្រ
ចន្លោះមិនឃើញ
ក្រោយទទួលដំណឹងលោកគ្រូ សោម ចំណាប់ និងកីឡាករ៥រូបទៀតរួមមាន ជុក សោភា, ធី ម៉េងហួង, សំ សាមីត, ពេជ សុផុន និង ថុន លាភហេង លាឈប់ពីគ្រូបង្វឹកនិងកីឡាករជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ថ្មីៗនេះ បានធ្វើឱ្យបណ្ដាអ្នកគាំទ្រជាច្រើនបង្ហាញអាម្មណ៍សោកស្ដាយ ដ្បិតការប្រកួតព្រឹត្តិការណ៍ SEA Games លើកទី៣១នៅប្រទេសវៀតណាមនឹងមកដល់នៅខែឧសភាឆ្នាំ២០២២ខាងមុខ។
ពាក់ព័ន្ធនឹងការលាឈប់នេះ ធ្វើឱ្យបណ្ដាអ្នកគាំទ្រប្រតិកម្មជាខ្លាំងនិងដាក់ការសង្ស័យ ប្រហែលក្រុមជម្រើសជាតិឆ្នេរខ្សាច់មានបញ្ហាផ្ទៃក្នុងមិនប្រក្រតីកើតឡើង។
ដោយមានការចង់ដឹងចង់ឭអំពីការចាកចេញក៏ដូចជាឆ្លើយតបនៅនឹងប្រតិកម្មរបស់អ្នកគាំទ្រលោកគ្រូ សោម ចំណាប់ អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា បានប្រកាសថាលោកនឹងធ្វើការបកស្រាយបំភ្លឺនៅតារាងបាល់ទះវត្តនាគវ័ន្ត នៅថ្ងៃស្អែកវេលាម៉ោង ២រសៀលតទៅ។
គួរបញ្ជាក់ថា លោកគ្រូ សោម ចំណាប់ និងបងប្រុសបង្កើតលោកគ្រូ សោម ណារិទ្ធ ធ្លាប់ជម្រើសជាតិបាល់ទះលើក្ដារនិងឆ្នេរខ្សាច់កាលនៅជាកីឡាករល្អ។ បច្ចុប្បន្នលោកទាំងពីរ ជាគ្រូជំនួយបាល់ទះលើក្ដារនៅក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយលោកគ្រូ សោម ចំណាប់ ក៏មានតួនាទីជាគ្រូបង្វឹកជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ ដែលត្រូវបានតែងតាំងនៅឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដើម្បីដឹកនាំត្រៀមការប្រកួតស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។
រឿងមួយនឹកស្មានមិនដល់របស់បងប្អូនបង្កើតទាំងពីរនេះ គឺក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Game) ឆ្នាំ២០០៦ លោក សោម ចំណាប់ និង សោម ណារិទ្ធ ដែលតំណាងឱ្យកម្ពុជា បានទម្លាក់ប្រទេសម្ចាស់បផ្ទះកាតានៅវគ្គបើកឆាក ក្នុងលទ្ធផលឈ្នះ២សិតទល់នឹងសូន្យ លើវិញ្ញាសារកីឡាបាល់ទះឆ្នេរខ្សាច់ផ្នែកបុរស បង្កឱ្យមានការភ្ញាក់ផ្អើលដល់បណ្ដាញសារព័ត៌មានល្បីៗ ដូចជាសារព័ត៌មានប្រទេសជប៉ុនជាដើម។
អំឡុងពេលនោះធន់ធានដ៏សំខាន់របស់កម្ពុជា បានជួយឱ្យកម្ពុជាឡើងដល់វគ្គ១២ក្រុម ក្នុងចំណោមប្រទេសចូលរួមជាង៤០ ប៉ុន្តែត្រូវធ្លាក់វិលមកកាន់ទឹកដីកំណើតវិញ ក្រោយចាញ់ប្រទេសឥណ្ឌូណេស៊ី៕