- 2022-01-20 07:57:14
- បាល់ទះ
ទោះក្រសួងមហាផ្ទៃ B ល្អតែ លន ចាន់នឿន នៅតែសង្ឃឹមឈ្នះ ៦០%
- 2022-01-20 07:57:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះក្រសួងមហាផ្ទៃ B ល្អតែ លន ចាន់នឿន នៅតែសង្ឃឹមឈ្នះ ៦០%
ចន្លោះមិនឃើញ
ក្រុមបាល់ទះបុរីតាប៉ាកបាំង្គសីនឹងត្រូវប្រកួតជាមួយក្រុមក្រសួងមហផ្ទៃ B ក្នុងពានរង្វាន់ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» ប្រចាំខែទី២នៅវេលាម៉ោង៦ល្ងាចនេះនៅទីលាន The Blue Sport Center ខណ្ឌសែនសុខ។
លន ចាន់នឿន សមាជិកក្រុមខាងលើបានលើកសរសើរថា ក្រុមក្រសួងមហាផ្ទៃ B គឺជាក្រុមអាជីពខ្លាំងមួយដែលមិនអាចមើលស្រាលឡើយ។ ពួកគេខ្ពស់ៗពួកគេល្អត្រង់រនាំង។ ទោះបីជាយ៉ាងណាកីឡាករជំនាញដេញបាល់លឿនរបស់ក្លឹបអង្គរក្ស នៅតែជឿជាក់ក្រុមរបស់ខ្លួនមានសង្ឃឹមឈ្នះរហូតដល់ទៅ៦០%។
ការដែលសង្ឃឹមឈ្នះក៏ដោយសារចាន់នឿនមើលឃើញថា ក្រុមខ្លួនមានអតីតកីឡាករជើងចាស់មានឈ្មោះបោះសំឡេង ផាត សុភ័ក្ត្រ ហៅទូចអង្គរក្ស ស្មាត់ឆ្វេងដ៏ល្អ ទុយ រាជ ហៅអធិរាជប្រអប់ អ្នកប៉ះសេដៃទី២អង្គរក្ស នួន វិចិត្រ និងកីឡាករល្អៗមួយចំនួនទៀត។
ចាន់នឿន បានពន្យល់ថា ៖«មហាផ្ទៃគឺជាក្រុមល្អដែលក្រុមយើងមិនអាចមើលងាយបានឡើយ និយាយទៅការប្រកួតល្ងាចនេះគឺរពឹងឈ្នះ៦០%...[សង្ឃឹមឈ្នះ] ដោយសារក្រុមយើងមានសេវា របស់បងទូច ការម៉ាត់គឺយើងមានរាជគឺគាត់ម៉ាត់ល្អ»។
បើតាមសម្ដីរបស់កីឡាកររូបនេះ ក្រុមបុរីតាប៉ាកបាំង្គសីនឹងប្រឹងប្រែងឱ្យអស់សមត្ថភាព។
ដោយឡែកលោកគ្រូ អ៊ូ សុផល កាលពីថ្មីៗនេះបានផ្ដល់បទសម្ភាសន៍មកកាន់ Sabay ថាក្រុមរបស់ស្មាត់រាជជាឧបសគ្គធំរបស់ក្រសួងមហាផ្ទៃ B។ បើក្រសួងមហាផ្ទៃ B អាចយកឈ្នះលើក្រុមខ្លាំងមួយនេះ លោកសង្ឃឹមច្រើនក្នុងការឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។
គ្រូបង្វឹករបស់ក្លឹបក្រសួងមហាផ្ទៃដដែល បានបញ្ជាក់ថា ៖«និយាយទៅយើងនៅប៉ះជាមួយក្រុមអធិរាជប្រអប់របស់រាជនៅថ្ងៃសប្ដាហ៍ហ្នឹង អ៊ីចឹងយើងអត់ទាន់ដឹងប្រាកដថាយ៉ាងម៉េចទេបង ប៉ុន្តែសង្ឃឹមយើងសង្ឃឹមហើយ...បើសិនយើងយកឈ្នះក្រុមហ្នឹងបានទើបយើងមបានសង្ឃឹម Final បាន ចាញ់ក្រុមហ្នឹងចប់យើង»៕