
- 2022-01-20 06:53:33
- បាល់ទាត់
មិនធម្មតា Angkor Tiger ប្រកាសកីឡាករថ្មីហាត់នៅយុវជន Leicester City ១០ឆ្នាំនិង…
- 2022-01-20 06:53:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា Angkor Tiger ប្រកាសកីឡាករថ្មីហាត់នៅយុវជន Leicester City ១០ឆ្នាំនិង…
ចន្លោះមិនឃើញ
មុននេះ Angkor Tiger បានប្រកាសពីការយកបានខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Jozsef Keaveny ដែលជាអតីតយុវជនក្រោមអាយុ ១៨ ឆ្នាំរបស់ក្លឹប Leicester City និងធ្លាប់ជាកីឡាករលេងនៅលីគកំពូលប្រទេសស៊ីប ( Cyprus )។
កាលចន្លោះឆ្នាំ២០១៩-២០២០ យុវជនវ័យ២២ឆ្នាំរូបនេះលេងឲ្យក្លឹប AEK Larnaca លីគកំពូលប្រទេស ស៊ីប ( Cyprus ) បាន៩ប្រកួតរកបាន១គ្រាប់។ រូបគេបានចំណាយពេល១០ឆ្នាំហ្វឹកហាត់ជាយុវជនរបស់ Leicester City ចន្លោះឆ្នាំ២០០៩ ដល់២០១៩។
មុនមកកាន់ Angkor Tiger យុវជនរូបនេះលេងឲ្យក្លឹប Anstey Nomads F.C. នៃលីគ Premier Division North ជាតំបន់មួយនេះលីគប្រទេសអង់គ្លេស។ រូបគេក៏ធ្លាប់ជាប់ជម្រើសជាតិយុវជនក្រោមអាយុ១៧ឆ្នាំរបស់ សាធារណរដ្ឋអៀរឡង់នៅឆ្នាំ២០១៦៕