• 2022-01-20 01:44:02
  • បាល់ទាត់

ព្រលឹង​ចុង​សក់ Spurs ​វាយ​បក​យក​ឈ្នះ Leicester ​នៅ​នាទី​៩៧​

  • 2022-01-20 01:44:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Spurs ​បាន​យក​ឈ្នះ​លើ​ក្រុម Leicecster City ​បាន​ក្នុង​លទ្ធផល ​៣-២ ​ដោយ​ពួកគេ​រក​បាន​ដល់​ទៅ ២​គ្រាប់​នៅ​ចុង​ម៉ោង​នាទី​៩៥​និង​៩៧។

​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នេះ​ដែរ ​ក្រុម​ម្ចាស់​ផ្ទះ Leicester City ​បាន​នាំ​មុខ​ទៅ​លើ​ក្រុម Spurs ​រហូត​ដល់​នាទី​៩០+៥ ​ឯ​ណោះ ប៉ុន្តែ​សល់​ប៉ុន្មាន​នាទី​ចុង​ក្រោយ​នេះ ​ក្រុម​របស់​លោក Conte ​ធ្វើ​បាន​ល្អ វាយ​បក​រហូត​រក​គ្រាប់​បាល់​តាម​ស្មើ​បាន​ក្នុង​នាទី​៩៥ ​នេះ​ហើយ​ចុង​ម៉ោង​នាទី​៩៧ ​ពួកគេ​ថែម​បាន​១​គ្រាប់​ទៀត ​ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២ ​វិញ​តែ​ម្ដង។

​ដោយ​២​គ្រាប់​ដែល​ធ្វើ​បាន​នៅ​ចុង​ម៉ោង​យ៉ាង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ចេញ​ពី​ជើង​កីឡាករ Steven Bergwijn ​ដែល​ជា​កីឡាករ​ប្ដូរ​ចូល​នៅ​នាទី​៧៩​។ ការ​ធ្វើ​បាន​ល្អ​នេះ ពិត​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម Spurs ​ភ្ញាក់ផ្អើល​ក៏​ដូចជា​សប្បាយ​ចិត្ត​ខ្លាំង​មែនទែន​ជាមួយ​លទ្ធផល​នេះ៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី